ធនាគារអនឡាញ
គោលការណ៍ឯកជនភាពរបស់ធនាគារចល័ត
គោលការណ៍ឯកជនភាព
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ("ធនាគារយើងខ្ញុំ") បានបង្កើតកម្មវិធី CUBC MBANKING ដែលជាកម្មវិធីពាណិជ្ជកម្មមួយ។ សេវាកម្មនេះត្រូវបានផ្តល់ដោយធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ហើយត្រូវបានប្រើប្រាស់ជាកម្មវិធីនៅលើទូរស័ព្ទចល័ត ("សេវាកម្ម")។
សទំព័រនេះ ជូនដំណឹងដល់លោកអ្នក អំពីគោលការណ៍របស់ធនាគារយើងខ្ញុំដែលទាក់ទងនឹងការប្រមូលព័ត៌មាន ការប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួន នៅពេលលោកអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ និងជម្រើសដែលលោកអ្នកបានភ្ជាប់មកជាមួយទិន្នន័យនោះ។
សប្រសិនបើលោកអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ នោះលោកអ្នកយល់ព្រមនឹងការប្រមូល និងប្រើប្រាស់ព័ត៌មានដែលទាក់ទងនឹងគោលការណ៍នេះ។ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលធនាគារយើងខ្ញុំប្រមូលត្រូវបានប្រើប្រាស់សម្រាប់ការផ្តល់ជូន និងការកែសម្រួលសេវាកម្ម។ ធនាគារយើងខ្ញុំនឹងមិនប្រើប្រាស់ ឬចែករំលែកព័ត៌មានរបស់លោកអ្នកជាមួយនរណាម្នាក់ឡើយ លើកលែងតែត្រូវបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។
សលក្ខខណ្ឌដែលបានប្រើប្រាស់ក្នុងគោលការណ៍ឯកជនភាពនេះមានខ្លឹមសារដូចគ្នាទៅនឹងខចែង និងលក្ខខណ្ឌ របស់ធនាគារយើងខ្ញុំ ដែលអាចចូលដំណើរការបាននៅ CUBC MBANKING លុះត្រាតែមានការកំណត់ផ្សេងនៅក្នុងគោលការណ៍ឯកជនភាពនេះ។
ការប្រមូលព័ត៌មាន និងការប្រើប្រាស់
ជាបទពិសោធន៍ដ៏ល្អមួយ ក្នុងខណៈពេលដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ ធនាគារយើងខ្ញុំអាចនឹងតម្រូវឱ្យលោកអ្នកផ្តល់ នូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនមួយចំនួនដល់ធនាគារយើងខ្ញុំ ប៉ុន្តែមិនកំណត់ចំពោះព័ត៌មានដែលធនាគារបានប្រមូលនោះទេ។ ព័ត៌មានដែលធនាគារស្នើសុំនឹងត្រូវបានរក្សាទុកដោយធនាគារ និងប្រើប្រាស់ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។
កម្មវិធីនេះនឹងប្រើសេវាកម្មភាគីទីបីដែលអាចប្រមូលព័ត៌មានសម្រាប់ប្រើដើម្បីកំណត់អត្តសញ្ញាណលោកអ្នក។
ធនាគារយើងខ្ញុំ អាចចែករំលែកព័ត៌មានដែលពាក់ព័ន្ធ (ដូចជាការគ្រប់គ្រងព័ត៌មាន) ជាមួយ Cathay Financial Group (រាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ចំពោះ CUB និងក្រុមហ៊ុនដែលពាក់ព័ន្ធ និងភ្នាក់ងារខាងក្រៅដែលត្រូវបានប្រគល់ឱ្យដោយធនាគារដើម្បីដោះស្រាយកិច្ចការ) ដោយសារតែតម្រូវការនៃការអនុវត្ត CUBC mBanking ។
ទិន្នន័យផ្ទាល់ខ្លួន
ខណៈពេលដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ ធនាគារយើងខ្ញុំអាចស្នើសុំឱ្យលោកអ្នកផ្តល់ឱ្យនូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនមួយចំនួនដែលអាចត្រូវបានប្រើប្រាស់ដើម្បីទាក់ទង ឬកំណត់អត្តសញ្ញាណលោកអ្នក ("ទិន្នន័យផ្ទាល់ខ្លួន")។ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនអាចរួមបញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖
- អាសយដ្ឋានអ៊ីមែល
- នាមខ្លួន និងនាមត្រកូល
- លេខទូរស័ព្ទ
- លេខគណនី
- លេខកាតឥណទាន
- Cookies និងទិន្នន័យប្រើប្រាស់
ទិន្នន័យប្រើប្រាស់
ធនាគារយើងខ្ញុំ ក៏អាចប្រមូលព័ត៌មាន ដែលកម្មវិធីស្វែងរកតាមអ៊ីនធឺណិតរបស់លោកអ្នកផ្ញើមកនៅពេលណាដែលលោកអ្នកចូលទៅកាន់សេវាកម្មរបស់ធនាគារយើងខ្ញុំ ឬនៅពេលដែលលោកអ្នកចូលប្រើប្រាស់សេវាកម្ម ឬតាមរយៈទូរសព្ទចល័ត (ទិន្នន័យប្រើប្រាស់)។
ទិន្នន័យនៃការប្រើប្រាស់នេះអាចរួមបញ្ចូលនូវព័ត៌មានដូចជា អាសយដ្ឋាន Internet Protocol របស់កុំព្យូទ័រលោកអ្នក (ឧទាហរណ៍ អាសយដ្ឋាន IP) ប្រភេទកម្មវិធីស្វែងរកតាមអ៊ីនធឺណិត កំណែកម្មវិធីស្វែងរក ទំព័រនៃសេវាកម្មរបស់ធនាគារយើងខ្ញុំដែលលោកអ្នកត្រួតពិនិត្យ ពេលវេលា និងកាលបរិច្ឆេទនៃការត្រួតពិនិត្យរបស់លោកអ្នក ពេលវេលាដែលបានចំណាយទៅលើទំព័រទាំងនេះ ឧបករណ៍កំណត់អត្តសញ្ញាណតែមួយគត់ និងទិន្នន័យវិភាគផ្សេងៗទៀត។
នៅពេលលោកអ្នកចូលប្រើប្រាស់សេវាកម្មតាមរយៈ ទូរស័ព្ទចល័ត ទិន្នន័យនៃការប្រើប្រាស់នេះអាចរួមបញ្ចូលព័ត៌មានដូចជា ប្រភេទនៃ ទូរស័ព្ទចល័តដែលលោកអ្នកប្រើប្រាស់ លេខសម្គាល់ ទូរស័ព្ទចល័តរបស់លោកអ្នក អាសយដ្ឋាន IP នៃទូរស័ព្ទចល័តរបស់លោកអ្នក ប្រព័ន្ធប្រតិបត្តិការចល័តរបស់លោកអ្នក ប្រភេទនៃកម្មវិធីស្វែងរកតាមអ៊ីនធឹណិតចល័តដែលលោកអ្នកប្រើប្រាស់ ឧបករណ៍កំណត់អត្តសញ្ញាណតែមួយគត់ និងទិន្នន័យវិភាគផ្សេងៗទៀត។
ការតាមដាន និងទិន្នន័យ Cookies
ធនាគារយើងខ្ញុំប្រើប្រាស់ cookies និងបច្ចេកវិទ្យាតាមដានដូចគ្នា ដើម្បីតាមដានសកម្មភាពនៅលើសេវាកម្មរបស់ធនាគារយើងខ្ញុំ និងរក្សាព័ត៌មានជាក់លាក់។
Cookies គឺជាបណ្ដុំសម្រាប់ផ្ទុកឯកសារដែលមានទិន្នន័យតិចតួច ដែលអាចរួមបញ្ចូលនូវឧបករណ៍សម្រាប់កំណត់អត្តសញ្ញាណអនាមិក។ Cookies ត្រូវបានផ្ញើទៅកាន់កម្មវិធីស្វែងរកតាមអ៊ីនធឺណិតរបស់លោកអ្នកចេញពីគេហទំព័រមួយ និងរក្សាទុកនៅលើឧបករណ៍ប្រើប្រាស់របស់លោកអ្នក។ បច្ចេកវិទ្យាតាមដានក៏ត្រូវបានប្រើប្រាស់ដូចជា beacons, tags, និង scripts ដើម្បីប្រមូល និងតាមដានព័ត៌មាន ដើម្បីកែលម្អ និងវិភាគសេវាកម្មរបស់ធនាគារយើងខ្ញុំ។
លោកអ្នកអាចកំណត់កម្មវិធីស្វែងរករបស់លោកអ្នកឱ្យបដិសេធ Cookie ទាំងអស់ ឬដើម្បីចង្អុលបង្ហាញនៅពេលដែល Cookie កំពុងត្រូវបានផ្ញើ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមិនទទួលយក Cookie លោកអ្នកមិនអាចប្រើប្រាស់ផ្នែកខ្លះនៃសេវាកម្មរបស់ធនាគារយើងខ្ញុំបានទេ។
ឧទាហរណ៍នៃ Cookies ដែលធនាគារយើងខ្ញុំប្រើប្រាស់៖
- Session Cookies. ធនាគារប្រើ Session Cookies ដើម្បីដំណើរការសេវាកម្មរបស់ធនាគារ។
- Preference Cookie. ធនាគារប្រើ Preference Cookies ដើម្បីចងចាំនូវចំណូលចិត្តរបស់លោកអ្នក និងការកំណត់ផ្សេងៗ។
- Security Cookie. ធនាគារប្រើ Security Cookies សម្រាប់គោលបំណងសុវត្ថិភាព។
ការប្រើប្រាស់ទិន្នន័យ
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ប្រើប្រាស់ទិន្នន័យដែលប្រមូលបានសម្រាប់គោលបំណង ផ្សេងៗដូចជា៖
- ដើម្បីផ្តល់និងថែទាំសេវាកម្ម
- ដើម្បីជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្តូរចំពោះសេវាកម្មរបស់ធនាគារយើងខ្ញុំ
- ដើម្បីអនុញ្ញាតឱ្យលោកអ្នកចូលរួមក្នុងមុខងារអន្តរកម្មនៃសេវាកម្មរបស់ធនាគារ នៅពេលលោកអ្នកជ្រើសរើស
- ដើម្បីផ្តល់ការថែទាំ និងការគាំទ្រដល់អតិថិជន
- ដើម្បីផ្តល់ការវិភាគ ឬព័ត៌មាន ដើម្បីឱ្យធនាគារយើងខ្ញុំអាចកែលម្អសេវាកម្ម
- ដើម្បីតាមដានការប្រើប្រាស់សេវាកម្ម
- ដើម្បីស្វែងរក ទប់ស្កាត់ និងដោះស្រាយបញ្ហាបច្ចេកទេស
ការផ្ទេរទិន្នន័យ
ព័ត៌មានរបស់លោកអ្នក រួមទាំងទិន្នន័យផ្ទាល់ខ្លួន អាចត្រូវបានផ្ទេរ និងរក្សាទុកនៅលើកុំព្យូទ័រដែលមានទីតាំងនៅខាងក្នុងធនាគាររបស់យើងខ្ញុំ ដែលច្បាប់ការពារទិន្នន័យអាចខុសគ្នាពីដែនសមត្ថកិច្ចរបស់លោកអ្នក។
ប្រសិនបើលោកអ្នកស្ថិតនៅក្រៅប្រទេសកម្ពុជា ហើយជ្រើសរើសផ្តល់ព័ត៌មានដល់ធនាគារយើងខ្ញុំ សូមចំណាំថាធនាគារយើងខ្ញុំនឹងផ្ទេរនូវទិន្នន័យ រួមទាំងទិន្នន័យផ្ទាល់ខ្លួនមកប្រទេសកម្ពុជា ហើយដំណើរការវានៅទីនោះ។
ការយល់ព្រមរបស់លោកអ្នកចំពោះគោលការណ៍ឯកជនភាពនេះ ដោយការបញ្ជូនព័ត៌មានរបស់លោកអ្នកជាតំណាងឱ្យកិច្ចព្រមព្រៀងរបស់លោកអ្នកចំពោះការផ្ទេរនោះ។
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក នឹងចាត់វិធានការចាំបាច់ដោយសមហេតុផល ដើម្បីធានាថាទិន្នន័យរបស់លោកអ្នកត្រូវបានរក្សាទុកដោយសុវត្ថិភាព និងអនុលោមតាមគោលការណ៍ឯកជនភាពនេះ និងមិនមានការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ធ្វើឡើងទៅកាន់ស្ថាប័ន ឬប្រទេសណាមួយឡើយ លុះត្រាតែមានការត្រួតពិនិត្យគ្រប់គ្រាន់ រួមទាំងសុវត្ថិភាពទិន្នន័យរបស់លោកអ្នក និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត។
ការបង្ហាញទិន្នន័យ
តម្រូវការផ្នែកច្បាប់
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក អាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយសុចរិត ដែលជឿជាក់ថាសកម្មភាពនោះ គឺពិតជាចាំបាច់ រួមមាន៖
- ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់
- ដើម្បីការពារ និងរក្សារសិទ្ធិ ឬទ្រព្យសម្បត្តិរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក
- ដើម្បីការពារ ឬស៊ើបអង្កេតកំហុសដែលអាចកើតមានទាក់ទងនឹងសេវាកម្ម
- ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សេវាកម្ម ឬសាធារណៈជន
- ដើម្បីការពារការប្រឆាំងនឹងការទទួលខុសត្រូវផ្លូវច្បាប់
សុវត្ថិភាពទិន្នន័យ
ធនាគារយើងខ្ញុំ ផ្តល់តម្លៃដល់ការជឿទុកចិត្តរបស់លោកអ្នក ក្នុងការផ្តល់ឱ្យយើងខ្ញុំនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ហេតុដូច្នេះហើយ ធនាគារយើងខ្ញុំប្រើប្រព័ន្ធមធ្យោបាយការពារ ដែលមានលំដាប់ក្នុងក្របខណ្ឌពាណិជ្ជកម្ម។ ប៉ុន្តែត្រូវចងចាំថា មិនមានវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិត ឬវិធីសាស្រ្តនៃការផ្ទុកទិន្នន័យលើប្រព័ន្ធអេឡិចត្រូនិចណាដែលមានសុវត្ថិភាពនឹងអាចទុកចិត្តបាន ១០០% នោះទេ ហើយយើងខ្ញុំមិនអាចធានានូវសុវត្ថិភាពទាំងស្រុង បាននោះទេ។
អ្នកផ្តល់សេវាកម្ម
ធនាគារយើងខ្ញុំអាចសហការជាមួយក្រុមហ៊ុនភាគីទីបី និងបុគ្គលដោយហេតុផលដូចខាងក្រោម៖
- ដើម្បីជួយសម្រួលដល់សេវាកម្មរបស់ធនាគារយើងខ្ញុំ
- ដើម្បីផ្តល់សេវាកម្មក្នុងនាមជាធនាគារយើងខ្ញុំ
- ដើម្បីអនុវត្តនូវសេវាកម្មដែលពាក់ព័ន្ធ ឬ
- ដើម្បីជួយសម្រួលក្នុងការវិភាគពី របៀបដែលសេវាកម្មរបស់ធនាគារយើងខ្ញុំត្រូវបានប្រើប្រាស់។
ធនាគារយើងខ្ញុំសូមជូនដំណឹងដល់អ្នកប្រើប្រាស់សេវាកម្មនេះថា សម្រាប់ភាគីទីបីអាចមានសិទ្ធិចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ហេតុផលគឺដើម្បីបំពេញកិច្ចការដែលបានប្រគល់ឱ្យពួកគេក្នុងនាមធនាគារយើងខ្ញុំ។ ទោះយ៉ាងណាក៏ដោយ ពួកគេមានកាតព្វកិច្ចមិនបញ្ចេញ ឬប្រើប្រាស់ព័ត៌មានសម្រាប់គោលបំណងផ្សេងទៀតឡើយ។
តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត
សេវាកម្មនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត។ ប្រសិនបើលោកអ្នកចុចលើតំណភ្ជាប់ភាគីទីបី លោកអ្នកនឹងត្រូវបានទៅកាន់គេហទំព័រនោះ។ ចំណាំថាគេហទំព័រខាងក្រៅ (ភាគីទីបី) ទាំងនេះមិនត្រូវបានដំណើរការដោយធនាគារយើងខ្ញុំទេ។ ដូច្នេះហើយ ធនាគារយើងខ្ញុំសូមណែនាំឱ្យលោកអ្នកពិនិត្យមើលគោលការណ៍ឯកជនភាពនៃគេហទំព័រទាំងនេះ។ ធនាគារយើងខ្ញុំមិនមានការគ្រប់គ្រង និងសន្មត់ថា គ្មានការទទួលខុសត្រូវចំពោះខ្លឹមសារ គោលការណ៍ឯកជនភាព ឬការអនុវត្តនៃគេហទំព័រ ឬសេវាកម្មភាគីទីបីណាមួយឡើយ។
ឯកជនភាពកុមារភាព
សេវាកម្មទាំងនេះមិនបញ្ជាក់ពីបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំទេ ។ ធនាគារយើងខ្ញុំមិនបានប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនពីកុមារអាយុក្រោម ១៨ ឆ្នាំដោយចេតនាទេ។ ក្នុងករណីដែលធនាគារយើងខ្ញុំរកឃើញថាកុមារអាយុក្រោម ១៨ ឆ្នាំបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់ធនាគារយើងខ្ញុំ ធនាគារយើងខ្ញុំនឹងលុបព័ត៌មាននោះចេញពីម៉ាស៊ីនមេរបស់យើងភ្លាមៗ។ ប្រសិនបើលោកអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល ហើយលោកអ្នកដឹងថាកូនៗរបស់លោកអ្នកបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់ធនាគារយើងខ្ញុំ សូមទាក់ទងមកកាន់ធនាគារ ដើម្បីឱ្យធនាគារអាចចាត់វិធានការដែលចាំបាច់ភ្លាមៗបាន។
ការកែប្រែគោលការណ៍ឯកជនភាពនេះ
ធនាគារយើងខ្ញុំអាចធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពរបស់ធនាគារពីពេលមួយទៅពេលមួយ។ ដូច្នេះ លោកអ្នកត្រូវពិនិត្យមើលទំព័រនេះជាទៀងទាត់សម្រាប់ការកែប្រែណាមួយ។ ធនាគារយើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកពីការកែប្រែដោយការប្រកាសអំពីគោលការណ៍ឯកជនភាពថ្មីនៅលើទំព័រនេះ។ ការកែប្រែទាំងនេះមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីបានប្រកាសនៅលើទំព័រនេះ។
ទាក់ទងមកកាន់ធនាគារយើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំនួរអំពីគោលការណ៍ឯកជនភាពនេះ សូមធ្វើការទាក់ទងមកកាន់ធនាគារយើងខ្ញុំតាមរយៈគេហទំព័រ៖ https://www.cathaybk.com.kh