KHR/USD
4087
4074

អំពីធនាគារ

អំពីធនាគារ

សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ហៅថា (CUBC) ដែលពីមុនត្រូវបានគេស្គាល់ថា សាជីវកម្មធនាគារសឹង្ហបុរីចំកាត់ “SBC Bank” បានបង្កើតក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៣ ដែលជាធនាគារបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុងដោយ ធនាគារកាថេ (CUB)និងជាធនាគារពាណិជ្ជដ៏សំខាន់របស់ក្រុមហ៊ុន ហិរញ្ញប្បទានកាថេ ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះ និងធំជាងគេនៅកោះតៃវ៉ាន់។សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ (CUBC) កំពុងបន្តពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជារួមទាំងពង្រីកសាខាដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មធនាគាររបស់យើងខ្ញុំ។ ធនាគារយើងខ្ញុំបានផ្តល់ជូនយ៉ាងសកម្មនូវផលិតផលធនាគារដ៏សម្បូរបែប និងមានអត្ថប្រយោជន៍រួមមាន ធនាគារអនឡាញ និងធនាគារចល័ត។ ធនាគារយើងខ្ញុំបានពង្រីកសាខាការិយាល័យក្នុងស្រុកចំនួន១៥សាខា និងម៉ាស៊ីនអេធីអឹម ជាង៦០ម៉ាស៊ីន ទូទាំងរាជធានីនិងតាមបណ្តាខេត្តធំៗសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា

សេវាកម្មរបស់ធនាគារយើងខ្ញុំ

ចាប់តាំងពីពេលទទួលបានភាគហ៊ុនទាំងស្រុងពី សាជីវកម្មធនាគារសឹង្ហបុរីចំកាត់“SBC Bank” សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ (CUBC Bank) បានធ្វើប្រតិបត្តិការពង្រីកអាជីវកម្មចម្រុះរបស់ខ្លួនជាបណ្តើរៗ ហើយក្នុងពេលបច្ទុប្បន្នធនាគារបានផ្តល់នូវសេវាកម្មសំខាន់ៗធំៗ2រួមមាន៖

សេវាកម្មធនាគារផ្ទាល់ខ្លួន

សេវាកម្មធនាគារផ្ទាល់ខ្លួន

ការផ្តល់ជូនយ៉ាងសកម្មនូវដំណោះស្រាយសេវាកម្មធនាគារផ្ទាល់ខ្លួនប្រកបដោយភាពច្នៃប្រឌិត ដែលនៅក្នុងនោះរួមមាន ការដាក់ប្រាក់ ការផ្ទេរប្រាក់ កម្ចីបុគ្គល ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានបុគ្គល។

ធនាគារពាណិជ្ជកម្ម

ធនាគារពាណិជ្ជកម្ម

ដំណោះស្រាយសេវាកម្មធនាគារ សម្រាប់ក្រុមហ៊ុន បានផ្តល់នូវកម្ចីពាណិជ្ជកម្ម ការផ្តល់កម្ចីរួមហិរញ្ញប្បទាន នៅក្នុងពាណិជ្ជកម្មហិរញ្ញវត្ថុ និងការផ្តល់នូវផលិតផលប័ណ្ណឥណទានសម្រាប់ក្រុមហ៊ុនផងដែរ។

ការបេ្តជ្ញាចិត្តចំពោះគុណតម្លៃស្នូលរបស់ធនាគារ

  • សុចរិតភាព

    ហិរញ្ញប្បទានកាថេ មានគ្រឹះដ៏រឹងមាំ និងប្រវត្តិនៃការរីកចម្រើនជាយូរមកហើយ ម៉្យាងទៀត ធនាគារកាថេ(CUBC)បានបង្កើតទំនុកចិត្តទៅដល់អតិថិជនរបស់ខ្លួន និងនៅតែមានគោលការណ៍ដ៏រឹងមាំសម្រាប់បុគ្គលិក។

  • ភាពទទួលខុសត្រូវ

    ហិរញ្ញប្បទានកាថេ ប្តេជ្ញាចិត្តដើម្បីក្លាយជាស្លាកយីហោសាជីវកម្ម ដែលមានទំនួលខុសត្រូវ និងអាចទុកចិត្តបាន។

  • ការច្នៃប្រឌិត

    ហិរញ្ញប្បទានកាថេ បង្កើតភាពជោគជ័យ និង រីកចម្រើនសម្រាប់ថ្ងៃអនាគត។

របាយការណ៍ប្រចាំឆ្នាំ

ក្រមប្រតិបត្តិរបស់ ABC