KHR/USD
4087
4074

ពាណិជ្ជកម្មអន្តរជាតិ

ពង្រីកលទ្ធភាពរបស់អ្នកទៅកាន់ទីផ្សារសកលលោក

សម្រាប់ការធ្វើអាជីវកម្មទៅកាន់ទីផ្សារសកលលោក ធនាគារ កាថេ យូណៃធីត នៅទីនេះដើម្បីជួយលោកអ្នកក្នុងដំណើរការនាំចេញ ឬនាំចូលពីទីផ្សារបរទេសដោយផ្តល់ការណែនាំលើប្រតិបត្តិការដោយប្រើហិរញ្ញប្បទានពាណិជ្ជកម្មដូចជា លិខិតឥណទាន ការប្រមូលឯកសារ និង លិខិតធានារបស់ធនាគារ។

ការប្រមូលឯកសារ

ហានិភ័យចម្បងនៃការដឹកជញ្ជូនទំនិញនៅលើមូលដ្ឋានប្រមូលផ្តុំគឺថាអ្នកមិនមានការធានានៃការទូទាត់នោះទេនៅពេលដែលអ្នកបានដឹកជញ្ជូនទំនិញទៅកាន់អ្នកទិញ។ការប្រមូលឯកសារគឺជាជម្រើសដ៏មានប្រសិទ្ធិភាពក្នុងការចំណាយលើលិខិតឥណទាន ដែលវាផ្តល់ឱ្យអ្នកនាំចេញជាមួយនឹងការបន្ថែមសុវត្ថិភាពចំពោះប្រតិបត្តិការ ដោយអនុញ្ញាតឱ្យអ្នករក្សាការគ្រប់គ្រងលើមុខទំនិញ។ ធនាគារ កាថេ យូណៃធីត អាចទាក់ទងដោយផ្ទាល់ជាមួយធនាគារបរទេសឱ្យបញ្ចេញនូវឯកសារពាក់ព័ន្ធ បន្ទាប់ពីការទូទាត់ត្រូវបានធ្វើឡើងដោយអ្នកទិញរបស់អ្នក ឬសម្រប់សម្រូលនឹងការសន្យាជាលាយលក្ខណ៍អក្សររបស់អ្នកទិញ ក្នុងការទូទាត់នៅថ្ងៃអនាគត។

លិខិតធានារបស់ធនាគារ

នៅក្នុងពាណិជ្ជកម្មអន្តរជាតិ វាជាការលំបាកសម្រាប់អ្នកទិញក្នុងការវាយតម្លៃសមត្ថភាពរបស់អ្នកផ្គត់ផ្គង់របស់ពួកគេក្នុងការផលិតទំនិញតាមការបញ្ជាទិញ ឬផ្តល់សំណងសម្រាប់ការខូចខាតណាមួយតាមកិច្ចសន្យា។ ដូច្នេះ មធ្យោបាយល្អដើម្បីការពារអ្នកទិញគឺការប្រើប្រាស់លិខិតធានារបស់ធនាគារ។ លិខិតធានារបស់ធនាគារនឹងដើរតួជាអ្នកសងសំណងសម្រាប់ការបំពានកិច្ចសន្យាណាមួយហើយអនុញ្ញាតឱ្យភាគីអ្នកទិញអាចមានសិទ្ធិប្រមូលប្រាក់ពីធនាគារចេញតាមតម្រូវ។

សេវាកម្មនាំចេញនិងនាំចូល

តើលោកអ្នកត្រូវការការគ្រប់គ្រងលើការបញ្ជាទិញឬត្រូវការបង្កើតនូវខ្សែបន្ទាត់ឥណទាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់សារពើភ័ណ្ឌរបស់លោកអ្នក? ផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិរបស់ធនាគារ កាថេ យូណៃធីត អាចផ្តល់ដំបូន្មានលើផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មជាច្រើន ដើម្បីជួយអ្នកក្នុងសកម្មភាពនាំចូល។

  • សេវាកម្មនាំចូល

    សេវាកម្មលិខិតឥណទាន
    • Sight L/C
    • Usance L/C
    • Buyer's Usance
    • Seller's Usance
    • Seller's Usance Pay at Sight
    • Standby L/C
    សេវាកម្មប្រមូលនាំចូល
    • Document Against Acceptance
    • Document Against Payment
  • សេវាកម្មនាំចេញ

    • Export Bills Negotiation
    • Export Collection
    • Letters of Credit Advise
    • Letters of Credit Transfer
    • Letter of Credit Confirmation
    • Issue local letter of credit
    • Assignment of Proceeds
    • Export Forward Letter of Credit Forfaiting Services

ខណៈពេលដែលលោកអ្នកមិនអាចបង្ការនូវហានិភ័យនៃការមិនបានទទួល ទំនិញដែលលោកអ្នកបានបញ្ជាទិញនិងបង់ប្រាក់រួចរាល់។ សម្រាប់លិខិតឥណទានអនុញ្ញាតឱ្យអ្នកកាត់បន្ថយហានិភ័យនៃការបញ្ជាទិញដែលមិនបានបំពេញ រឺផ្តល់ឱ្យអ្នកផ្គត់ផ្គង់របស់លោកអ្នកនូវប្រតិបត្តិការទូទាត់។ រួមទាំងការដឹកជញ្ជូន និងកាលបរិច្ឆេទការទូទាត់នឹងតម្រូវការសារពើភណ្ឌ និងតម្រូវការលំហូរសាច់ប្រាក់របស់លោកអ្នកអោយស្របជាមួយគ្នា។ ដូច្នេះ សូមមករកពួកយើងដោយទំនុកចិត្តសម្រាប់សេវាកម្មនិងជំនាញរបស់យើងខ្ញុំដើម្បីសម្រួលដល់ដំណើរការទាំងមូលក្នុងការធ្វើឱ្យអាជីវកម្មរបស់លោកអ្នកអោយកាន់តែមានផលិតភាពនិងប្រាក់ចំណេញ!

សេវាកម្មនាំចេញរបស់យើងអាចជួយលោកអ្នកកាត់បន្ថយនូវហានិភ័យនៃការមិនបង់ប្រាក់សម្រាប់ទំនិញ ដែលត្រូវបានដឹកជញ្ជូនទៅកាន់អ្នកទិញនៅក្រៅប្រទេស។ ដោយពឹងផ្អែកលើសេវាកម្មយើង នឹងអាចជួយលោកអ្នកក្នុងសកម្មភាពនាំចេញរបស់លោកអ្នក និងកែសម្រួលនូវផលិតផលដែលត្រឹមត្រូវ ដូចជាលិខិតឥណទាន និងការប្រមូលឯកសារ ដើម្បីបំពេញតម្រូវការជាក់លាក់របស់លោកអ្នក។