KHR/USD
4087
4074

ធនាគារអនឡាញ

សេវាជូនដំណឹង

សាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់ផ្តល់ជូននូវការជូនដំណឹងតាមរយៈសារ (SMS) ដើម្បីរក្សាគណនីអោយមានសុវត្ថិភាព និងគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នក។ សេវាកម្មជូនដំណឹងរបស់យើងខ្ញុំគឺមិនត្រឹមតែជាមធ្យោបាយងាយស្រួលមួយក្នុងការរក្សាប្រាក់របស់លោកអ្នកនោះទេ ប៉ុន្តែក៏មានប្រយោជន៍ផងដែរ ក្នុងការរម្លឹកលោកអ្នកអំពីសកម្មភាពមិនធម្មតាណាមួយនៅលើគណនីរបស់លោកអ្នក។ លោកអ្នកដឹងកាន់តែឆាប់រហ័ស នោះលោកអ្នកនឹងអាចទាក់ទងមកយើងខ្ញុំទាន់ពេលវេលាដើម្បីពិនិត្យប្រតិបត្តិការអោយបានត្រឹមត្រូវ។

ប្រភេទនៃសេវាកម្មជូនដំណឹង

  • ការជូនដំណឹងអំពីគណនីនៅពេលដែលមានប្រតិបត្តិការដាក់ ឬដកប្រាក់ពីគណនីរបស់លោកអ្នក
  • ការជូនដំណឹងអំពីការដកប្រាក់តាមម៉ាស៊ីនអេធីអឹម (ATM)
  • ការជូនដំណឹងអំពីប្រតិបត្តិការកាតឥណពន្ធ នៅពេលដែលធ្វើប្រតិបត្តិការតាមរយៈ ម៉ាស៊ីន POS ឬតាមអនឡាញ
  • ការធ្វើបច្ចុប្បន្នភាពលើគណនីកាតឥណទានគ្រប់ពេលវេលាគ្រប់ទីកន្លែង
  • ការផ្សព្វផ្សាយទីផ្សារ/ការផ្សាយពាណិជ្ជកម្មពីធនាគារ។

របៀបចុះឈ្មោះ និងគ្រប់គ្រងការជូនដំណឹងរបស់លោកអ្នក

ធនាគារអនឡាញ - ប្រតិបត្តិការរហ័ស និងងាយស្រួលក្នុងការចុះឈ្មោះ

លោកអ្នកអាចចុះឈ្មោះ និងកំណត់ការជូនដំណឹងតាមរយៈធនាគារអនឡាញបាន ប្រសិនបើលោកអ្នកជាអតិថិជនធនាគារអនឡាញ។ ចុះឈ្មោះថ្ងៃនេះ ប្រសិនបើលោកអ្នកមិនទាន់ចុះឈ្មោះសម្រាប់សេវាធនាគារអនឡាញ។

នៅគ្រប់សាខារបស់ធនាគារយើងខ្ញុំ

ប្រសិនបើលោកអ្នកមានគណនីចរន្ត ឬគណនីសន្សំជាមួយសាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់ លោកអ្នកអាចអញ្ជើញមកសាខាណាមួយរបស់ធនាគារយើងខ្ញុំ។