KHR/USD
4087
4074

អាជីពការងារ

ឱកាសការងារ និងការលើកទឹកចិត្ត

ប្រសិនបើអ្នកកំពុងស្វែងរកអាជីពការងារដែលអាចជួយអ្នកពង្រឹងនិងបង្កើនសក្តានុពលរបស់ខ្លួន ធនាគារ កាថេ យូណៃធីត គឺជាទីកន្លែងដែលស័ក្តិសមបំផុតសម្រាប់អ្នក។ ធនាគារ កាថេ យូណៃធីត ផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបក្នុងការចូលរួម និង បង្កើតនូវទស្សនៈវិស័យអនាគតផ្ទាល់ខ្លួន។ ធនាគារ កាថេ យូណៃធីត តាំងចិត្តយ៉ាងមោះមុតក្នុងការគាំទ្រ ក៏ដូចជាផ្តល់ឱកាសធំទូលាយសម្រាប់អភិវឌ្ឍន៍ជំនាញនាពេលអនាគតដល់បុគ្គលិក។ ការសម្រេចចិត្តចូលរួមជាមួយ ធនាគារ ការថេ យូណៃធីត ពិតជាជម្រើសដ៏ល្អ ហើយអ្នកនឹងទទួលបានភាពជឿជាក់ តាមរយៈការបេ្តជ្ញាចិត្តរបស់យើងក្នុងការបណ្តុះបណ្តាលបុគ្គលិកអោយក្លាយជាបុគ្គលដែលមានសក្តានុពលខ្ពស់។

របៀបដាក់ពាក្យ

ចូលរួមជាសមាជិក “ONE TEAM” របស់យើងឥលូវនេះ ដោយផ្ញើប្រវត្តិរូបសង្ខេប (CV) និង ពាក្យស្នើសុំ (Cover Letter) ទៅកាន់អាសយដ្ឋានដូចខាងក្រោម៖

  • សាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់
    នាយកដ្ឋានធនធានមនុស្ស
    អគារលេខ 48 ផ្លូវសម្តេចប៉ាន (ផ្លូវ 214) ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • ឬ តាមរយៈ អ៊ីមែលៈ careers@cathaybk.com.kh

សូមអរគុណសម្រាប់ចំណាប់អារម្មណ៍ក្នុងការចូលរួមជាសមាជិក ធនាគារ កាថេ យូណៃធីត។ យើងស្វាគមន៍ក្នុងការទទួលពាក្យស្នើសុំបម្រើការងាររបស់លោកអ្នក។

អត្ថប្រយោជន៍

បុគ្គលិករបស់ ធនាគារ កាថេ យូណៃធីត នឹងទទួលបាន៖

  • ប្រាក់រង្វាន់

    • ប្រាក់បៀវត្សប្រកួតប្រជែង និងកញ្ចប់អត្ថប្រយោជន៍ផ្សេងៗ
    • ប្រាក់រង្វាន់ និង ការតំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ
    • ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ និង បុណ្យភ្ជុំបិណ្ឌ
  • អត្ថប្រយោជន៍

    • កញ្ចប់ធានារ៉ាប់រងផ្នែកសុខភាព និង គ្រោះថ្នាក់
    • អត្រាការប្រាក់ពិសេសសម្រាប់ប្រាក់កម្ចីបុគ្គលិក
    • កាតឥណពន្ធ និង កាតឥណទាន
  • ការបណ្តុះបណ្តាល

    • ការបណ្តុះបណ្តាលនៅក្នុង និងក្រៅស្ថាប័ន
    • ការអភិវឌ្ឍអាជីពការងារឆាប់រហ័ស

មុខតំណែងកំពុងជ្រើសរើស

Position Title # Location
1 Senior Officer, Accounting 01 ការិយាល័យកណ្តាល
2 Senior Officer, IT Audit 01 ការិយាល័យកណ្តាល
3 Specialist, Credit Marketing (SME, Corporate Loan) 08 ការិយាល័យកណ្តាល/សាខាតំបន់ភ្នំពេញ
4 Assistant Manager, Banking Operation and Asset Management 01 ការិយាល័យកណ្តាល