KHR/USD
4087
4074

ដំណោះស្រាយឥណទាន

ប្រាក់កម្ចីបុគ្គល

ឥណទានគេហដ្ឋាន

ធនាគារ កាថេយូណៃធីត កម្ពុជា នឹងជួយសម្រេចក្តីស្រមៃរបស់លោកអ្នក អោយទទួលបាននៅគេហដ្ឋានផ្ទាល់ខ្លួនតាមរយៈឥណទានគេហដ្ឋានរបស់យើងខ្ញុំ។ ឥណទានគេហដ្ឋានអាចជួយលើកកម្ពស់ស្តង់ដារស់នៅរបស់លោកអ្នកអោយសមស្របទៅនឹង បរិយាបថសព្វថ្ងៃនេះផងដែរ ដែលមានដូចជា ការទិញ ការសាងសង់ ឫជួសជុលគេហដ្ឋាន ជាមួយអត្រាការប្រាក់និងទំហំកម្ចីដ៏សមស្រប។ ធនាគារ កាថេយូណៃធីត កម្ពុជា ក៏បានសហការជាមួយបុរីជាច្រើនផងដែរក្នុងការផ្តល់ជូនតម្លៃល្អៗព្រមទាំងលក្ខខណ្ឌពិសេសៗផងដែរជូនដល់អតិថិជនរបស់ខ្លួន។

លក្ខខណ្ឌផ្សេងៗ
រូបិយប័ណ្ណ ប្រាក់ដុល្លាអាមេរិកឫប្រាក់រៀល
រយៈពេលកម្ចី រហូតដល់ ២០ឆ្នាំ
វិធីទូទាត់សង មានច្រើនជម្រើស
អត្រាការប្រាក់ អាចចរចារ

ឥណទានសម្រាប់ទុនបង្វិល

ធនាគារយើងខ្ញុំនឹងមានការផ្តល់ជូននៅសាច់ប្រាក់សម្រាប់ទ្រទ្រង់សកម្មភាពអាជីវកម្មរបស់លោកអ្នក នៅពេលដែលដើមទុនបង្វិលក្នុងអាជីវកម្មកំពុងជួបការខ្វះខាតឫកកស្ទះចរន្ត។ ឥណទានសម្រាប់ទុនបង្វិលគឺមានសារៈសំខាន់ នៅពេលដែលអាជីវកម្មកំពុងជួបការរាំងស្ទះចរន្តសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលផ្សេងៗដូចជា ទុនបង្វិលក្នុងសន្និធិ/ស្តុកទំនិញ ទុនបង្វិលក្នុងទិញជំពាក់ ឫចរន្តនៃការបង្វិលសាច់ប្រាក់ផ្សេងៗ។

លក្ខខណ្ឌផ្សេងៗ
រូបិយប័ណ្ណ ប្រាក់ដុល្លាអាមេរិកឫប្រាក់រៀល
រយៈពេលកម្ចី រហូតដល់ ៧ឆ្នាំសំរាប់ការបង់រំលោះថេរ ឫ១២ខែសំរាប់ឥណទានវិបារូបហ៍
វិធីទូទាត់សង មានច្រើនជម្រើស
អត្រាការប្រាក់ អាចចរចារ
រយៈពេលអនុគ្រោះទូទាត់ អាចចរចារ

ឥណទានសម្រាប់វិនិយោគ

ឥណទានសម្រាប់វិនិយោគនឹងមានការផ្តល់ជូននៅសាច់ប្រាក់ឫដើមទុនបន្ថែម សម្រាប់អតិថិជនរូបណាដែលកំពុងត្រូវការដើមទុនក្នុងការពង្រីកអាជីវកម្ម។ លោកអ្នកក៏អាចប្រើប្រាស់ឥណទានប្រភេទនេះសម្រាប់ការទិញឫកែលម្អរទីតាំងអាជីវកម្ម, ហាងលក់ទំនិញ, រោងចក្រ, សំភារៈបរិក្ខាផ្សេងៗ ដែលអាចនឹងជួយពង្រឹងប្រតិបត្តិការអាជីវកម្មរបស់លោកអ្នកអោយកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

លក្ខខណ្ឌផ្សេងៗ
រូបិយប័ណ្ណ ប្រាក់ដុល្លាអាមេរិកឫប្រាក់រៀល
រយៈពេលកម្ចី រហូតដល់ ៧ឆ្នាំ
វិធីទូទាត់សង មានច្រើនជម្រើស
អត្រាការប្រាក់ អាចចរចារ
រយៈពេលអនុគ្រោះទូទាត់ អាចចរចារ

ឥណទានបុនសម្រាប់ហិរញ្ញប្បទាន

ឥណទានបុនសម្រាប់ហិរញ្ញប្បទាន/ឥណទានសម្រាប់បង់ផ្តាច់កម្ចីចាស់ នឹងធ្វើការផ្តល់ជូនគ្រប់អតិថិជនទាំងឡាយណា ដែលកំពុងតែស្វែងរកឥណទានដែលមានលក្ខខណ្ឌផ្សេងពីឥណទានចាស់ ដូចជាទទួលបានអត្រាការប្រាក់ទាបជាងមុន ចំនួនកម្ចីឥណទានល្អជាងមុន ឫក៏មានរយៈពេលសងប្រាក់ដែលប្រសើរជាងមុន ហើយអតិថិជនក៏អាចនឹងទទួលបាននៅដើមទុនបន្ថែមសម្រាប់យកទៅប្រើប្រាស់លើតម្រូវការផ្ទាល់ខ្លួនផ្សេងៗ ឫពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។