KHR/USD
4087
4074

ធនាគារអនឡាញ

ប្រព័ន្ធធនាគារតាមអេឡិចត្រូនិក

រហ័សនិងងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នក 24/7

មិនចាំបាច់ធ្វើការរង់ចាំនៅធនាគារ មានភាពងាយស្រួលប្រើប្រាស់នៅគេហដ្ឋាន ការិយាល័យ រឺគ្រប់ទីកន្លែងដែលលោកអ្នកទៅដល់។ ធនាគារអនឡាញរបស់យើងខ្ញុំគឺផ្តល់អោយលោកអ្នកកាន់តែមានភាពងាយស្រួល ក្នុងការគ្រប់គ្រងពេលវេលាជាមួយនឹងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នកនៅគ្រប់កុំព្យូទ័រណាមួយដែលមានភ្ជាប់អ៊ិនធឹណិត។ លោកអ្នកអាចចូលទៅប្រើប្រាស់សំរាប់ត្រួតពិនិត្យព័ត៌មានគណនី ព័ត៌មានកាតឥណទាន ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទរបស់លោកអ្នក និងមុខងារជាច្រើនទៀតដោយងាយស្រួល!

មុខងាររបស់ប្រព័ន្ធធនាគារតាមអេឡិចត្រូនិច

  • ការត្រួតពិនិត្យ

    • សមតុល្យគណនី
    • ព័ត៌មានអំពីប្រាក់បញ្ញើ
    • ព័ត៌មានអំពីប្រតិបត្តិការរហូតដល់ 6 ខែ
    • ការ​ទូទាត់​ និង​ការផ្ទេរប្រាក់ដែលបានគ្រោងទុក
    • របាយការណ៍ប្រាក់កម្ចី
    • របាយការណ៍ប័ណ្ណឥណទាន
  • ការផ្ទេរប្រាក់

    • ទៅកាន់គណនីផ្ទាល់ខ្លួនរបស់លោកអ្នក
    • ទៅកាន់គណនីសាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ផ្សេងទៀត
    • ទៅកាន់គណនីធនាគារក្នុងស្រុក​ ឬគណនីបាគងវ៉លឡែត
    • ទៅកាន់គណនីក្រៅប្រទេសផ្សេងទៀត
  • ការទូទាត់

    • វិក្កយបត្រកាតឥណទាន
    • វិក្កយបត្រអគ្គិសនី
    • បញ្ចូលទឹកប្រាក់ទូរស័ព្ទ
  • ប្រាក់បញ្ញើមានកាលកំណត់

    • បើកប្រាក់បញ្ញើមានកាលកំណត់
ចុះឈ្មោះឥឡូវនេះ

ទៅកាន់សាខាណាមួយរបស់ធនាគារយើងខ្ញុំដើម្បីដាក់ពាក្យស្នើសុំ។

សំណួរដែលសួរញឹកញាប់

១. តើប្រព័ន្ធធនាគារតាមអេឡិចត្រូនិចរបស់សាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់ មានមុខងារ និងសេវាកម្មអ្វីខ្លះ?
ចម្លើយ

សូមចុចទីនេះ សម្រាប់បញ្ជីនៃសេវាកម្មដែលយើងខ្ញុំផ្តល់ជូន។

២. ហេតុអ្វីខ្ញុំគួរជ្រើសរើស សេវាប្រព័ន្ធធនាគារតាមអេឡិចត្រូនិចរបស់សាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់?
ចម្លើយ

សេវាកម្មធនាគារតាមអនឡាញរបស់យើងខ្ញុំមានអត្ថប្រយោជន៍ជាច្រើន លោកអ្នកអាចទទួលបានព័ត៌មានចុងក្រោយបំផុតអំពីគណនីធនាគារ កាថេ យូណៃធីត របស់លោកអ្នក មានដូចជា ប្រតិបត្តិការកាតឥណពន្ធ និងកាតឥណទាន, ការទូទាត់វិក្កយបត្រ ការផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់តាមទូរស័ព្ទចល័តរបស់លោកអ្នក និងមុខងារជាច្រើនទៀត។ លោកអ្នកអាចប្រើប្រាស់គណនីធនាគារ កាថេ យូណៃធីត របស់លោកអ្នក បានគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយទំនុកចិត្ត ហើយវាជួយសន្សំសំចៃពេលវេលាច្រើនក្នុងការធ្វើប្រតិបត្តិការគណនីធនាគាររបស់លោកអ្នកតាមប្រព័ន្ធអនឡាញដោយមិនចាំបាច់ទៅតម្រង់ជួរនៅសាខាធនាគាររបស់យើងខ្ញុំនោះទេ។ លើសពីនេះទៀត សេវាកម្មប្រព័ន្ធធនាគារតាមអេឡិចត្រូនិចរបស់យើងខ្ញុំផ្ដល់ជូននូវសុវត្ថិភាព និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ។

៣. តើខ្ញុំត្រូវបង់ប្រាក់ដើម្បីប្រើប្រាស់សេវាកម្មប្រព័ន្ធធនាគារតាមអេឡិចត្រូនិចរបស់សាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់ដែរឬទេ?
ចម្លើយ

សម្រាប់ការចុះឈ្មោះប្រើប្រាស់សេវាកម្មប្រព័ន្ធធនាគារតាមអេឡិចត្រូនិចរបស់ធនាគារ កាថេ យូណៃធីតមិនមានគិតថ្លៃសេវានោះទេ។ ថ្លៃសេវាត្រូវបានគិតនៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការទៅលើការផ្ទេរប្រាក់តាមធនាគារ -ល-។

៤. តើខ្ញុំអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់អ្វីខ្លះ?
ចម្លើយ

លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដូចខាងក្រោម៖

  • ការផ្ទេរប្រាក់ទៅគណនីធនាគារ កាថេ យូណៃធីត ផ្ទាល់ខ្លួនរបស់លោកអ្នក
  • ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ កាថេ យូណៃធីត ផ្សេងទៀត
  • ការផ្ទេរប្រាក់ទៅគណនីធនាគារផ្សេងៗទៀតក្នុងប្រទេសកម្ពុជា
  • ការផ្ទេរប្រាក់ទៅគណនីធនាគារផ្សេងទៀតនៅក្រៅប្រទេស

គន្លឹះសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារតាមអេឡិចត្រូនិច

ធនាគារយើងខ្ញុំប្តេជ្ញាផ្តល់ជូនលោកអ្នកនូវសេវាធនាគារប្រកបដោយសុវត្ថិភាព និងការការពារដោយប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព រួមទាំងវិធានការប្រឆាំងមេរោគ និងការវាយប្រហារ ដែលអាចប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ វាពិតជាសំខាន់ ដែលក្នុងនាមលោកអ្នកជាអ្នកប្រើប្រាស់ ដើរតួនាទីយ៉ាងពេញលេញសម្រាប់សុវត្ថិភាពនៃប្រតិបត្តិការធនាគារអនឡាញរបស់លោកអ្នក។

នេះជាគន្លឹះមួយចំនួនសម្រាប់ការការពារក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារតាមអេឡិចត្រូនិច

  • ត្រូវប្រាកដថាលោកអ្នកមានកម្មវិធីការពារមេរោគ និងចារកម្ម នៅលើកុំព្យូទ័ររបស់លោកអ្នក។
  • ធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃលើកម្មវិធីប្រឆាំងមេរោគ និងចារកម្ម របស់លោកអ្នក។
  • កំណត់រចនាសម្ព័ន្ធប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នកដើម្បីធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។
  • កុំប្រើលេខសម្ងាត់ដូចគ្នាសម្រាប់ធនាគារអនឡាញ ដូចអ្វីដែលលោកអ្នកបានប្រើសម្រាប់សេវាកម្មគេហទំព័រផ្សេងទៀតដូចជាអ៊ីមែល ឬសេវាកម្មភ្ជាប់តាមគេហទំព័រ។
  • កុំចុចលើតំណភ្ជាប់ពីអ៊ីមែល ឬដំឡើងកម្មវិធីណាមួយពីប្រភពគួរឱ្យសង្ស័យ។
  • កុំធ្វើប្រតិបត្តិការអនឡាញនៅលើកុំព្យូទ័រដែលលោកអ្នកសង្ស័យថាមានភាពមិនប្រក្រតី។
  • លុបអ៊ីមែលដែលមិនចាំបាច់។

ខចែងនិងលក្ខខណ្ឌ

សេវាផ្ទេរប្រាក់រហ័ស

សេវាផ្ទេរប្រាក់រហ័ស សំដៅដល់ការផ្ទេរប្រាក់ក្នុងស្រុកជារូបិយប័ណ្ណរៀល ទៅកាន់គណនីធនាគារក្នុងស្រុកផ្សេងទៀតដែលជាសមាជិករបស់ប្រព័ន្ធទូទាត់រហ័ស។

តាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់រហ័ស ខ្ញុំបានយល់ព្រមទៅតាមលក្ខខណ្ឌផ្សេងៗដែលគ្រប់គ្រងទៅលើសេវាអេឡិចត្រូនិច​ គណនីសន្សំ គណនីចរន្ត ព្រមទាំងសេវាផ្ទេរប្រាក់ក្នុងស្រុក។

ខ្ញុំបានដឹងថាប្រតិបត្តិការរបស់ខ្ញុំ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ក្នុងកំឡុងពេលធ្វើប្រតិបត្តិការ ដែលអាចខុសគ្នាពីអត្រាប្ដូរប្រាក់ដែលបានបង្ហាញលើគេហទំព័ររបស់ធនាគារ (CUBC)​។

ខ្ញុំយល់ព្រមផ្តល់ជូននូវរាល់ឯកសារពាក់ព័ន្ធបន្ថែមដែលតម្រូវដោយធនាគារ​ (CUBC) ហើយខាងធនាគារ (CUBC) នឹងមិនទទួលខុសត្រូវចំពោះប្រតិបត្តិការណាមួយដែលមិនត្រូវបានធ្វើឡើង ដោយសារតែឯកសារតម្រូវមិនគ្រប់គ្រាន់នោះឡើយ។

ការផ្ទេរប្រាក់ក្នុងស្រុក

ការផ្ទេរប្រាក់ក្នុងស្រុក សំដៅដល់សេវាផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកផ្សេងទៀត​។

តាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងស្រុក ខ្ញុំបានយល់ព្រមទៅតាមលក្ខខណ្ឌផ្សេងៗដែលគ្រប់គ្រងទៅលើសេវាអេឡិចត្រូនិច​ គណនីសន្សំ គណនីចរន្ត ព្រមទាំងសេវាផ្ទេរប្រាក់ក្នុងស្រុក។

ខ្ញុំបានដឹងថាប្រតិបត្តិការរបស់ខ្ញុំ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ក្នុងកំឡុងពេលធ្វើប្រតិបត្តិការ ដែលអាចខុសគ្នាពីអត្រាប្ដូរប្រាក់ដែលបានបង្ហាញលើគេហទំព័ររបស់ធនាគារ (CUBC)​។

ខ្ញុំយល់ព្រមផ្តល់ជូននូវរាល់ឯកសារពាក់ព័ន្ធបន្ថែមដែលតម្រូវដោយធនាគារ​ (CUBC) ហើយខាងធនាគារ (CUBC) នឹងមិនទទួលខុសត្រូវចំពោះប្រតិបត្តិការណាមួយដែលមិនត្រូវបានធ្វើឡើង ដោយសារតែឯកសារតម្រូវមិនគ្រប់គ្រាន់នោះឡើយ។

ខចែង និង លក្ខខណ្ឌនៃគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញ

ប្រសិនបើលោកអ្នកមានបំណងប្រើប្រាស់សេវាកម្មប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ ខចែង និងលក្ខខណ្ឌផ្សេងៗនឹងត្រូវអនុវត្តភ្លាមៗ ហើយលោកអ្នកត្រូវបានសន្មតថាយល់ព្រមជាមួយ ខចែង និងលក្ខខណ្ឌទាំងនេះមុនពេលលោកអ្នកអាចប្រើប្រាស់សេវាកម្មមួយនេះ។ ជាការចាំបាច់ណាស់ដែលលោកអ្នកត្រូវអាន ខចែង និង លក្ខខណ្ឌទាំងនេះមុនពេលលោកអ្នកប្រើប្រាស់សេវាកម្មប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញរបស់សាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬ មិនទាន់យល់ច្បាស់ត្រង់ចំនុចណាមួយទៅលើ ខចែង និងលក្ខខណ្ឌទាំងនេះ លោកអ្នកអាចធ្វើការទំនាក់ទំនងមកខាង ធនាគារយើងខ្ញុំដើម្បីធ្វើការបញ្ជាក់បន្ថែមជូនលោកអ្នកអោយកាន់តែច្បាស់។

ខចែង និង លក្ខខណ្ឌក្នុងឯកសារនេះមិនតំណាងឱ្យលក្ខខណ្ឌទាំងអស់ដែលផលិតផល និងសេវាកម្មរបស់ធនាគារត្រូវបានផ្តល់ជូននោះទេ។ ទោះយ៉ាងណាក៏ដោយ លក្ខខណ្ឌបន្ថែមអាចត្រូវបានបញ្ជាក់ដោយច្បាប់ និងបទប្បញ្ញត្តិនានា។

ធនាគារយើងខ្ញុំ រក្សាសិទ្ធិក្នុងការកែប្រែនូវ ខចែង និង លក្ខខណ្ឌណាមួយដោយមិនចាំបាច់មានការជូនដំណឹងជាមុន។

ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញ

គណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញបើកដំណើរការតាមរយៈប្រព័ន្ធធនាគារអនឡាញរបស់ ធនាគារ កាថេ យូណៃធីត (កម្ពុជា) ជាមួយនឹងតម្រូវការដូចជា៖ ចំនួនប្រាក់បញ្ញើបឋមអប្បបរមា ចំនួនប្រាក់អតិបរមាក្នុងការបើក ប្រភេទរូបិយប័ណ្ណ រយៈពេល លក្ខខណ្ឌ អត្រាការប្រាក់ និង ព័ត៌មានជាក់លាក់របស់អតិថិជន។

គណនីបង្គោល

អតិថិជនអាចដាក់ពាក្យសុំបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធធនាគារអនឡាញ លុះត្រាតែពួកគេមានយ៉ាងហោចណាស់នូវគណនីសន្សំផ្ទាល់ខ្លួន ឬគណនីចរន្តផ្ទាល់ខ្លួន (តាមលក្ខខណ្ឌដាច់ដោយឡែក) ដែលអនុញ្ញាតឲ្យភ្ជាប់ជាមួយប្រព័ន្ធធនាគារអនឡាញរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់។

គណនីបង្គោលមិនអាចបិទបានទេ ប្រសិនបើមានការភ្ជាប់ជាមួយនឹងគណនីប្រាក់បញ្ញើមានកាលកំណត់ផ្សេងទៀតដែលមានរួចក្នុងបញ្ជីគណនី លើកលែងតែមានការរៀបចំផ្សេងទៀតសម្រាប់ការបិទគណនីត្រូវបានបង្កើត ឬបានយល់ព្រមដោយសាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់។

រូបិយប័ណ្ណ

ប្រភេទរូបិយប័ណ្ណ ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធធនាគារអនឡាញរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ អាចជា ប្រាក់ដុល្លារ ឬ ប្រាក់រៀល។ រូបិយប័ណ្ណផ្សេងគ្នា (ឧទាហរណ៍៖ គណនីបង្គោលជាប្រាក់ដុល្លារ ទៅគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល) គឺមិនត្រូវបានអនុញ្ញាតឲ្យបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញនោះទេ។ ធនាគារយើងខ្ញុំ អាចនឹងមានការផ្លាស់ប្តូរនិងកែប្រែ សិទ្ធិ និង លក្ខខណ្ឌក្នុងពេលវេលាណាមួយ ដែលនឹងអាចមាននៅក្នុងកំណែថ្មីនៃប្រព័ន្ធធនាគារអនឡាញរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់។

រយៈពេល និង ​អត្រាការប្រាក់

សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ អាចផ្ដល់ជូននូវរយៈពេល និង អត្រាការប្រាក់មានភាពខុសគ្នានៃគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹងប្រភេទខុសគ្នាក្នុងការបើក ហើយអត្រាការប្រាក់នឹងត្រូវបានផ្តល់ជូនអតិថិជនទៅតាមប្រភេទផ្សេងគ្នានៃរយៈពេល និងចំនួនទឹកប្រាក់បញ្ញើដែលអតិថិជនជ្រើសរើសដើម្បីបើកគណនី។ នេះគឺជាអត្រាការប្រាក់របស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ ដើម្បីធ្វើឲ្យប្រាកដថា វាគឺជាការផ្ដល់ជូននូវសេវាកម្មនិងដំណោះស្រាយដ៏ល្អបំផុតមួយទៅលើវិស័យវិនិយោគសម្រាប់អតិថិជន។

អត្រាការប្រាក់ និងសេចក្តីណែនាំអំពីកាលកំណត់

អតិថិជន យល់ព្រម និងទទួលស្គាល់ថា អត្រាការប្រាក់នៃគណនីប្រាក់បញ្ញើមានកាលកំណត់អាចនឹងមានការផ្លាស់ប្តូរ/កែប្រែនៅពេលវេលាណាមួយ ផ្អែកលើការសម្រេចចិត្តរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ ដើម្បីស្របតាមស្ថានភាពតម្រូវជាក់ស្តែងក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ធនាគារ និងអាចមានការជូនដំណឹង ឫស្នើសុំការយល់ព្រមពីអតិថិជន (ប្រសិនបើតម្រូវដោយច្បាប់ និងបទប្បញ្ញតិ្ដពាក់ព័ន្ធ)។

សម្រាប់ការទូទាត់ការប្រាក់ នឹងត្រូវធ្វើការទូទាត់ទៅឲ្យម្ចាស់គណនីដែលបានជ្រើសរើសបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញដែលអនុលោមតាមប្រភេទខុសគ្នានៃលក្ខខណ្ឌមានកាលកំណត់។ ប្រសិនបើ គណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញបានបិទមុនពេលកាលបរិច្ឆេទកំណត់ ការប្រាក់នឹងមិនត្រូវបានផ្ដល់ជូនអតិថិជននោះឡើយ។ ទឹកប្រាក់ដើម និង ការប្រាក់នឹងត្រូវបានផ្ដល់ជូនសម្រាប់ការបិទគណនីនៅកាលបរិច្ឆេទកំណត់តែប៉ុណ្ណោះ។ ការប្រាក់ទាំងអស់ដែលត្រូវផ្ដល់ជូននឹងត្រូវដកពន្ធកាត់ទុកស្របតាមច្បាប់ និង បទប្បញ្ញត្តិពន្ធដារដែលចូលជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ពន្ធកាត់ទុកនិវាសនជននឹងត្រូវដកពីការទូទាត់ការប្រាក់ដែលបានបង្កើតសម្រាប់ម្ចាស់គណនីជនជាតិខ្មែរ។ ទោះជាយ៉ាងណា ពន្ធកាត់ទុកនិវាសនជនអាចអនុវត្តបានសម្រាប់តែជនបរទេសដែលធ្លាប់បានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច១៨២ថ្ងៃ ដោយមានការផ្ដល់ឯកសារគ្រប់គ្រាន់។ សម្រាប់ម្ចាស់គណនីអនិវាសនជននឹងត្រូវដកពន្ធកាត់ទុកតាមពន្ធកាត់ទុកអនិវាសនជន។ យើងផ្ដោតទៅលើភាពត្រឹមត្រូវនៃឯកសារនិងព័ត៌មានដែលលោកអ្នកបានផ្ដល់ឲ្យដើម្បីជ្រើសរើសប្រភេទពន្ធមួយដែលត្រឹមត្រូវសម្រាប់គណនីលោកអ្នក។

វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ

សម្រាប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ នឹងមិនផ្តល់ជូននូវវិញ្ញាបនបត្រឡើយ។ វានឹងត្រូវបានចុះបញ្ជីគណនីនៅក្នុងកម្មវិធីប្រព័ន្ធធនាគារអនឡាញរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ ដែលលោកអ្នកអាចមើលព័ត៌មានលម្អិតនៃការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ ឬ ប្រតិបត្តិការនៃគណនីបង្គោល។

លេខកូដសម្ងាត់ (OTP)

លេខកូដ OTP មាន ៦ ខ្ទង់ដែលបង្កើតដោយប្រព័ន្ធស្វ័យប្រវត្តិហើយផ្ញើទៅកាន់លេខទូរស័ព្ទរបស់ម្ចាស់គណនីដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាមួយសាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់។

ការផ្ទៀងផ្ទាត់ជីវមាត្រ

ការផ្ទៀងផ្ទាត់ជីវមាត្រគឺអនុញ្ញាតសម្រាប់អតិថិជនដែលបានប្រើប្រាស់ទូរស័ព្ទជាមួយ ស្នាមក្រយៅដៃ ឬការសម្គាល់ទម្រង់មុខ សម្រាប់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតផ្ទាល់ខ្លួន។

ការបិទគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ

ប្រសិនបើលោកអ្នកចង់បិទគណនីប្រាក់បញ្ញើមានកាលកំណត់នេះ លោកអ្នកត្រូវអញ្ជើញមកកាន់សាខា របស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ ណាមួយដើម្បីធ្វើការបិទ។

ព័ត៌មាន​ផ្ទាល់ខ្លួន

យើងយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់លោកអ្នក។ រាល់ព័ត៌មានទាំងអស់ដែលលោកអ្នកបានផ្តល់ជូនធនាគារនឹងត្រូវបានរក្សាទុកជាការសម្ងាត់និងសុវត្ថិភាពដោយខាងធនាគារ។ ប្រសិនបើលោកអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មទាំងនេះ នោះលោកអ្នកយល់ព្រមនឹងគោលការណ៍ឯកជនភាពរបស់សេវាធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់ (CUBC mBanking)។ លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានទាំងនោះដោយអាចស្នើសុំនៅការិយាល័យកណ្តាល ឬសាខាណាមួយរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (កម្ពុជា) ចំកាត់ ហើយលោកអ្នក ប្រកាសថាព័ត៌មានដែលបានផ្តល់គឺពិតនិងត្រឹមត្រូវ។

ធនាគារយើងខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឱ្យបានទាន់ពេលវេលា។ ដើម្បីជាជំនួយដល់យើងខ្ញុំ សូមអនុញ្ញាតឱ្យយើងខ្ញុំដឹងពីការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានលម្អិតផ្ទាល់ខ្លួននិងអាជីវកម្មរបស់លោកអ្នក។

ដំណោះស្រាយ

សម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធធនាគារអនឡាញ យើងដឹងថាពេលខ្លះអាចនឹងមានបញ្ហាកើតឡើង ខណៈពេលលោកអ្នកកំពុងធ្វើប្រតិបត្តិការ ឬបន្ទាប់ពីលោកអ្នកបានបញ្ចប់ប្រតិបត្តិការរួចរាល់។ នៅពេលដែលមានបញ្ហាទាំងអស់នេះ ធនាគារនឹងព្យាយាមកំណត់នូវមូលហេតុដែលបណ្តាលឲ្យមានបញ្ហាកើតឡើងជាមួយនឹងការផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏ល្អបំផុត។ ក្នុងករណីដែលលោកអ្នកជឿជាក់ថាគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធធនាគារអនឡាញរបស់លោកអ្នកមានបញ្ហាកើតឡើង សូមធ្វើការទំនាក់ទំនងភ្លាមៗមកកាន់ផ្នែកទំនាក់ទំនងរបស់ធនាគារដោយទូរស័ព្ទទៅកាន់លេខ (៨៥៥) ២៣ ៨៨ ៥៥ ០០។

ការផ្ទេរប្រាក់ Telegraphic Transfer (International)

ការផ្ទេរប្រាក់ Telegraphic Transfer (International) សំដៅដល់ការផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងៗនៅក្រៅប្រទេស។

តាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់ Telegraphic Transfer (International) ខ្ញុំបានយល់ព្រមទៅតាមលក្ខខណ្ឌផ្សេងៗដែលគ្រប់គ្រងទៅលើសេវាអេឡិចត្រូនិច​ គណនីសន្សំ គណនីចរន្ត ព្រមទាំងសេវាផ្ទេរប្រាក់ក្រៅប្រទេស។

ខ្ញុំបានដឹងថាប្រតិបត្តិការរបស់ខ្ញុំ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ក្នុងកំឡុងពេលធ្វើប្រតិបត្តិការ ដែលអាចខុសគ្នាពីអត្រាប្ដូរប្រាក់ដែលបានបង្ហាញលើគេហទំព័ររបស់ធនាគារ (CUBC)​។

ខ្ញុំយល់ព្រមផ្តល់ជូននូវរាល់ឯកសារពាក់ព័ន្ធបន្ថែមដែលតម្រូវដោយធនាគារ​ (CUBC) ហើយខាងធនាគារ (CUBC) នឹងមិនទទួលខុសត្រូវចំពោះប្រតិបត្តិការណាមួយដែលមិនត្រូវបានធ្វើឡើង ដោយសារតែឯកសារតម្រូវមិនគ្រប់គ្រាន់នោះឡើយ។