ធនាគារអនឡាញ
ការប្រើប្រាស់សេវាកម្មធនាគារគួរតែមានភាពងាយស្រួល សុវត្ថិភាព និងអាចចូលប្រើបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង
ជាមួយគណនីឌីជីថលនៅធនាគារ កាថេយូណៃធីត អ្នកអាចគ្រប់គ្រងគណនីរបស់អ្នកតាមប្រព័ន្ធអនឡាញដោយពុំចាំបាច់អញ្ជើញមកសាខា។ រចនាឡើងសម្រាប់ភាពងាយស្រួល ផ្តល់ឱ្យអ្នកនូវការចូលប្រើប្រាស់យ៉ាងរលូនទៅកាន់សេវាកម្មដូចជា ការផ្ទេរប្រាក់ ការទូទាត់ និងការត្រួតពិនិត្យគណនីភ្លាមៗពីទូរស័ព្ទរបស់អ្នក។ បើកគណនីបានយ៉ាងរហ័ស ងាយស្រួល ប្រកបដោយសុវត្ថិភាពគ្រប់ជំហាន។
ការបើកគណនីឌីជីថល
-
តម្រូវការសម្រាប់អតិថិជនថ្មី៖
- ត្រូវមានអត្តសញ្ញាណប័ណ្ណខ្មែរ (NID) ដែលចេញដោយក្រសួងកម្ពុជា
- ត្រូវមានអាយុយ៉ាងតិច 18 ឆ្នាំ
- ត្រូវផ្តល់រូបថត Selfie
- ត្រូវប្រើលេខទូរស័ព្ទកម្ពុជា ដើម្បីបើកគណនីឌីជីថល
-
លក្ខខណ្ឌសម្រាប់គណនីឌីជីថល៖
- ទទួលបានគណនី USD និង KHR ជាមួយនឹងអត្រាការប្រាក់
- មិនត្រូវការទឹកប្រាក់តម្កល់ដំបូង
- មិនត្រូវការរក្សាទុកសមតុល្យ
- មិនមានសៀវភៅធនាគារ
- លក្ខខណ្ឌអំពីប្រាក់តម្កល់ដំបូង អត្រាការប្រាក់ ការបិទគណនីមុនកំណត់ និងគណនីអសកម្ម ត្រូវអនុវត្តដូចគ្នានឹងគណនីសន្សំ។ សូមចុចទីនេះ ដើម្បីស្វែងយល់បន្ថែម។
ចំណាំ៖ ការផ្តល់ និងការជំនួសសៀវភៅធនាគារដែលបាត់ មិនអនុវត្តសម្រាប់គណនីឌីជីថលទេ។
របៀបបើកគណនីឌីជីថល? សូមចុចទីនេះ ដើម្បីមើលការណែនាំលម្អិត សម្រាប់ចុះឈ្មោះគណនីឌីជីថល CUBC ។
Download APP
កម្មវិធីធនាគារចល័តរបស់ធនាគារ កាថេ យូណៃធីត ត្រូវបានធ្វើអោយប្រសើរឡើងដើម្បីដំណើរការលើ ស្មាតហ្វូន និងថេប្លេត Android, Apple iPhone, iPod Touch, iPad និង BlackBerry។
-
ការដំឡើងគណនីឌីជីថល
- សម្រាប់អតិថិជនដែលប្រើប្រាស់គណនីឌីជីថល ហើយមានបំណងចង់ដំឡើងគណនីដើម្បីអាចប្រតិបត្តិការដូចគណនីសន្សំ។
- គណនីឌីជីថលអាចដំឡើងនៅការិយាល័យកណ្តាល ឬសាខាណាមួយនៃ CUBC ។
- ទាំងគណនី USD និង KHR ត្រូវតែដំឡើងក្នុងពេលតែមួយ។
- សម្រាប់ពត៌មានលម្អិតអំពីអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗលើគណនីសន្សំ សូមចុចទីនេះ
ខចែង និងលក្ខខណ្ឌ
ខចែងនិងលក្ខខណ្ឌនៃគណនីឌីជីថល
ខចែងនិងលក្ខខណ្ឌនៃគណនីឌីជីថល
1. សេចក្ដីណែនាំ
ខចែងនិងលក្ខខណ្ឌគឺជា “កិច្ចព្រមព្រៀង” រវាងអតិថិជនរបស់ធនាគារ “លោកអ្នក”,“អតិថិជន” និង សាជីវកម្មធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់ (តទៅនេះហៅថា “ធនាគារ”) ទាក់ទងនឹងការប្រើប្រាស់គណនីឌីជីថលរបស់ធនាគារ ដែលបង្កើតនៅក្នុងកម្មវិធីធនាគារចល័តរបស់ធនាគារកាថេ។ ខចែងនិងលក្ខខណ្ឌនឹងត្រូវបានអនុវត្តភ្លាមៗ ហើយលោកអ្នកត្រូវបានចាត់ទុកថាព្រមទទួលយកលក្ខខណ្ឌទាំងនេះ មុនពេលដែលលោកអ្នកអាចប្រើប្រាស់សេវាកម្មនេះ។ វាមានសារៈសំខាន់ណាស់ដែលលោកអ្នកត្រូវអានលក្ខខណ្ឌទាំងនេះ មុនពេលលោកអ្នកប្រើប្រាស់គណនីឌីជីថល។ ដោយចុចលើពាក្យ “យល់ព្រម” មានន័យថាលោកអ្នកយល់ព្រមតាមលក្ខខណ្ឌទាំងអស់នៅក្នុងកិច្ចព្រមព្រៀងនេះ ហើយទទួលយកការទទួលខុសត្រូវក្នុងការបង្កើតគណនីឌីជីថលជាមួយធនាគារ។
2. និយមន័យ
- ធនាគារ: សំដៅដល់សាជីវកម្មធនាគារកាថេ យូណៃធីត (កម្ពុជា) ចំកាត់
- កម្មវិធីធនាគារចល័តរបស់ធនាគារ: សំដៅលើកម្មវិធីទូរស័ព្ទរបស់ធនាគារកាថេយូណៃធីត(កម្ពុជា) ចំកាត់
- គណនីឌីជីថល: សំដៅលើគណនីដែលបានបើក តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ កាថេ យូណៃធីត (កម្ពុជា) ចំកាត់ ដោយអតិថិជនថ្មី
- ការដំឡើងគណនីឌីជីថល: សំដៅលើអតិថិជនដែលប្រើគណនីឌីជីថល បន្ទាប់មកពួកគេចង់ធ្វើដំឡើងគណនីឌីជីថលរបស់ពួកគេ ដើម្បីអាចដំណើរការមុខងារពេញលេញជាគណនីសន្សំ។
3. លក្ខខណ្ឌពេញសិទ្ធិ
- ត្រូវមានអាយុយ៉ាងតិច 18 (ដប់ប្រាំបី) ឆ្នាំ
- សម្រាប់សញ្ជាតិខ្មែរតែប៉ុណ្ណោះ
- អត្តសញ្ញាណប័ណ្ណខ្មែរដែលមានសុពលភាព និងជាច្បាប់ដើម (NID)
- ជាអតិថិជនថ្មី (ឯកបុគ្គល) ដែលបើកគណនីដំបូងជាមួយធនាគារ តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារកាថេ។
4. លក្ខខណ្ឌតម្រូវ
- មិនមានការ jailbreak ឬ root ទៅលើស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android
- កម្រិតកាមេរ៉ាមានគុណភាពល្អ ដើម្បីថតរូបអត្តសញ្ញាណប័ណ្ណ និង ថតរូប Selfie ច្បាស់
5. ព័ត៌មានផ្ទាល់ខ្លួន និងការសម្ងាត់
- លោកអ្នកធានាថាព័ត៌មានទាំងអស់ដែលបានផ្តល់ជូនគឺពិតជាត្រឹមត្រូវ។ នៅពេលធនាគារត្រូវការបន្ថែមលើព័ត៌មានផ្ទាល់ខ្លួនឬអាជីវកម្មរបស់លោកអ្នកដែលចាំបាច់ ហើយក្នុងករណីណាមួយដែលលោកអ្នកបដិសេធ ឬពន្យារពេលក្នុងការផ្ដល់ជូន នោះលោកអ្នកយល់ព្រមឱ្យធនាគារផ្អាកសេវាកម្មទាំងអស់របស់លោកអ្នក ឬផ្នែកណាមួយ។
- ធនាគារចាត់ទុកឯកជនភាពរបស់លោកអ្នកជាសំខាន់។ រាល់ព័ត៌មានទាំងអស់របស់លោកអ្នក ដែលបានផ្តល់ជូនធនាគារ នឹងត្រូវបានរក្សាទុកជាការសម្ងាត់ និងរក្សាសុវត្ថិភាពដោយខាងធនាគារ។ ប្រសិនបើលោកអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មទាំងនេះ នោះលោកអ្នកយល់ព្រមនឹងគោលការណ៍ឯកជនភាពរបស់កម្មវិធីធនាគារចល័តរបស់ធនាគារ។
- ធនាគារនឹងខិតខំប្រឹងប្រែង ដើម្បីរក្សាបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ដើម្បីជាកិច្ចសហការជាមួយធនាគារ សូមជូនដំណឹងមកកាន់ធនាគារអំពីការផ្លាស់ប្តូរណាមួយនៃព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានលម្អិតអំពីអាជីវកម្មរបស់លោកអ្នក។
- ធនាគាររក្សាសុវត្ថិភាព និងភាពសម្ងាត់នៃព័ត៌មានរបស់លោកអ្នក។ ប៉ុន្តែធនាគាររក្សាសិទ្ធិក្នុងការបង្ហាញព័ត៌មាននេះទៅកាន់អាជ្ញាធរ ដោយអនុលោមទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារយើងខ្ញុំ អាចចែករំលែកព័ត៌មានដែលពាក់ព័ន្ធ (ដូចជាការគ្រប់គ្រងព័ត៌មាន) ជាមួយ Cathay Financial Group (រាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ចំពោះ CUB និងក្រុមហ៊ុនដែលពាក់ព័ន្ធ និងភ្នាក់ងារខាងក្រៅដែលត្រូវបានប្រគល់ឱ្យដោយធនាគារដើម្បីដោះស្រាយកិច្ចការ) ដោយសារតែតម្រូវការនៃការអនុវត្ត CUBC mBanking ។
6. រូបិយប័ណ្ណ
ធនាគារផ្តល់នូវរូបិយប័ណ្ណ ប្រាក់រៀល និង ប្រាក់ដុល្លារក្នុងពេលតែមួយសម្រាប់អតិថិជន នៅពេលមានការស្នើសុំបើកគណនីឌីជីថលតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ។
7. សេវាកម្មដែលមានសម្រាប់គណនីឌីជីថល
- នៅពេលបញ្ចប់ការស្នើសុំគណនីឌីជីថលដោយជោគជ័យ អតិថិជនអាចប្រើប្រាស់សេវាកម្ម ធនាគារ រួមមានដូចជា ការទូទាត់ ផ្ទេរប្រាក់ បើកប្រាក់បញ្ញើមានកាលកំណត់តាមអ៊ីនធឺណិត និងសេវាកម្ម ផ្សេងទៀតដែលមានក្នុងគណនីឌីជីថល។
- ធនាគាររក្សាសិទ្ធិក្នុងការបន្ថែម ដកចេញ ឬលុបសេវាកម្មណាមួយនៅក្នុងគណនីឌីជីថល នៅ ពេលណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន និង/ឬ មានការយល់ព្រមពីអតិថិជន។
8. ការកំណត់ចំនួនទឹកប្រាក់នៃគណនីឌីជីថលសម្រាប់ប្រតិបត្តិការដកប្រាក់/ផ្ទេរប្រាក់
- ការកំណត់ប្រចាំថ្ងៃសម្រាប់ប្រតិបត្តិការដក ប្រាក់/ផ្ទេរប្រាក់ថ្ងៃ
(អតិបរមា) USD 10,000.00
(អតិបរមា) KHR 40,000,000.00 - ការកំណត់ប្រចាំខែសម្រាប់ប្រតិបត្តិការដកប្រាក់/ផ្ទេរប្រាក់
(អតិបរមា) USD 50,000.00
(អតិបរមា) KHR 200,000,000.00
ចំណាំ៖ សម្រាប់គណនីឌីជីថលមិនមានការកំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការចូលគណនីទេ។
9. អត្រាការប្រាក់
លោកអ្នក យល់ព្រម និងទទួលស្គាល់ថាអត្រាការប្រាក់នៃគណនីឌីជីថល អាចនឹងមានការផ្លាស់ប្តូរ/កែប្រែពីពេលមួយទៅពេលមួយ ផ្អែកលើការសម្រេចចិត្តរបស់ធនាគារ ដើម្បីស្របតាមស្ថានភាពតម្រូវជាក់ ស្តែងក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ធនាគារ និងអាចមានការជូនដំណឹង ឬស្នើរសុំការយល់ព្រមពីលោក/លោកស្រី (ប្រសិនបើតម្រូវដោយច្បាប់ និងបទប្បញ្ញតិ្ដពាក់ព័ន្ធ) ចំពោះរាល់ការប្រែប្រួលអត្រាការប្រាក់របស់គណនីឌីជីថល ។
10. ថ្លៃសេវានិងកម្រៃ
លោកអ្នកយល់ព្រមថា ធនាគារអាចកាត់ថ្លៃសេវានិងកម្រៃ ដែលអនុវត្តសម្រាប់ប្រតិបត្តិការដែលបានធ្វើឡើងក្នុងគណនីឌីជីថលរបស់លោកអ្នកដោយផ្ទាល់។ ថ្លៃសេវានិងកម្រៃ អាចត្រូវបានផ្លាស់ប្ដូរពីពេលមួយទៅពេលមួយដោយខាងធនាគារ ទាក់ទងនឹងការប្រើប្រាស់គណនីឌីជីថល។ ព័ត៌មានលម្អិតអំពីតម្លៃសេវានិងកម្រៃបច្ចុប្បន្នរបស់ធនាគារ មានបង្ហាញនៅក្នុងតារាងណែនាំអំពីតម្លៃ ឬនៅលើគេហទំព័ររបស់ធនាគារ ហើយមុនពេលបង្កើតគណនីឌីជីថល និង/ឬ ធ្វើប្រតិបត្តិការណាមួយ លោកអ្នកយល់ព្រមពិនិត្យលើតម្លៃសេវានិងកម្រៃបច្ចុប្បន្ន ហើយលោកអ្នកយល់ព្រមទទួលយកតម្លៃសេវានិងកម្រៃលើការធ្វើប្រតិបត្តិការ។
11. ការដំឡើងគណនីឌីជីថល
- ការដំឡើងពីគណនីឌីជីថលទៅជាគណនីធនាគារស្តង់ដារ (គណនីដែលបើកនៅបញ្ជរធនាគារ) ត្រូវបានណែនាំនិងលើកទឹកចិត្តដល់អតិថិជនទាំងអស់។ លោកអ្នកនឹងតម្រូវឱ្យអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតបំផុត ដើម្បីធ្វើការដំឡើងគណនី។
- លោកអ្នកត្រូវផ្តល់ឯកសារតម្រូវផ្សេងទៀតដែលស្នើសុំដោយ CUBC សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគណនីឌីជីថល។
- លោកអ្នកបានទទួលស្គាល់ថាសំណើរបស់លោកអ្នកសម្រាប់ការប្រើសេវាកម្មពេញលេញអាចត្រូវបានយល់ព្រម ឬបដិសេធដោយការពិចារណា និងការសម្រេចចិត្តជាឯកត្តោរបស់ធនាគារ។
- លោកអ្នកទទួលយក និងយល់ព្រមថា បន្ទាប់ពីការដំឡើងគណនីឌីជីថល ប្រតិបត្តិការទាំងអស់នឹងត្រូវបានផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ដោយអនុលោមតាមប្រតិបត្តិការរបស់គណនីសន្សំ។
12. ការផ្អាក និងបញ្ឈប់ដំណើរការគណនី
- លោកអ្នកអាចបញ្ឈប់ដំណើរការគណនីឌីជីថលរបស់លោកអ្នក ដោយអញ្ជើញទៅកាន់សាខារបស់ធនាគារដែលនៅជិតបំផុត។
- លោកអ្នកទទួលនិងយល់ព្រមថាធនាគាររក្សាសិទ្ធិក្នុងការបិទនិងផ្អាកគណនី ប្រសិនបើក្នុងករណីមានប្រតិបត្តិការមិនប្រក្រតីត្រូវបានរកឃើញ។
- ធនាគារអាចផ្អាក ឬបញ្ឈប់ប្រតិបត្តិការគណនីឌីជីថលរបស់លោកអ្នក ដោយមិនចាំបាច់ជូនដំណឹងជាមុន ប្រសិនបើធនាគារពិចារណា ឬសង្ស័យ ឬរកឃើញថាលោកអ្នកបានផ្តល់ព័ត៌មានមិនពិត ឬមិនត្រឹមត្រូវ ឬរូបថតមិនត្រឹមត្រូវ ឬធនាគារទទួលបានការជូនដំណឹងពីភាគីទីបីអំពីការទាមទារទាក់ទងនឹងគណនីឌីជីថល។ ក្នុងករណីនេះ លោកអ្នកត្រូវតែសហការឱ្យបានពេញលេញដែលតម្រូវដោយធនាគារ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះលោកអ្នក រាល់ការបាត់បង់ណាមួយដែលបណ្តាលមកពីការផ្អាក ឬការបញ្ឈប់បែបនេះឡើយ។
13. គណនីឌីជីថលអសកម្ម
ប្រសិនបើគណនីរបស់លោកអ្នកមិនមានសកម្មភាពប្រតិបត្តិការរយៈពេល 12 (ដប់ពីរ) ខែ ឬច្រើនជាងនេះ គិតចាប់ពីកាលបរិច្ឆេទបង្កើត ឬកាលបរិច្ឆេទប្រតិបត្តិការចុងក្រោយ (មិនរាប់បញ្ចូលប្រតិបត្តិការប្រព័ន្ធ) នោះគណនីរបស់លោកអ្នកនឹងត្រូវចាត់ទុកជាគណនីអសកម្ម ហើយធនាគារនឹងចាត់វិធានការដូចខាងក្រោម៖
- គណនីរបស់លោកអ្នកមិនអនុញ្ញាតឱ្យធ្វើការដាក់ប្រាក់ចូល ឬដកប្រាក់ចេញពីគណនីនេះទេ លុះត្រាតែស្ថានភាពរបស់គណនីត្រូវបានផ្លាស់ប្តូរពី “អសកម្ម” មកជា “សកម្ម” វិញ។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពនេះ លោកអ្នកនឹងត្រូវស្នើសុំការផ្លាស់ប្ដូរស្ថានភាព។
- គណនីអសកម្មនឹងត្រូវគិតថ្លៃសេវាប្រចាំឆ្នាំ។ ថ្លៃសេវាអសកម្មគឺលម្អិតនៅក្នុង "ការណែនាំអំពីតម្លៃដាក់ប្រាក់" នៅលើគេហទំព័ររបស់ធនាគារ។
- ធនាគាររក្សាសិទ្ធិក្នុងការបិទគណនីរបស់លោកអ្នកដោយមិនចាំបាច់ជូនដំណឹងជាមុន ប្រសិនបើគណនីនេះអសកម្មលើសពី ១ ឆ្នាំ និងមានសមតុល្យសូន្យ។
14. កាតព្វកិច្ចប្រឆាំងការលាងសម្អាតប្រាក់ និងទប់ស្កាត់ហិរញ្ញប្បទានភេរវកម្ម
- ប្រតិបត្តិការអាចនឹងត្រូវពន្យារពេល រារាំង បង្កក ឬបដិសេធ ក្នុងករណីដែលធនាគារមានហេតុផលគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ប្រតិបត្តិការទាំងនោះបំពានច្បាប់ ឬរងទណ្ឌកម្មជាធរមាន (ច្បាប់ ឬទណ្ឌកម្មនៃប្រទេសផ្សេងទៀត) ។ ក្នុងករណីដែលប្រតិបត្តិការត្រូវបានពន្យារពេល រារាំង បង្កក ឬបដិសេធ ធនាគារ និងធនាគារទំនាក់ទំនងឆ្លើយឆ្លង មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលលោកអ្នកទទួលរងឡើយ (រួមទាំងការខាតបង់ដោយប្រយោលណាមួយ) ដែលបង្កឡើងក្នុងរូបភាពណាក៏ដោយ ពាក់ព័ន្ធនឹងផលិតផលណាមួយ។
- ក្នុងករណីខ្លះធនាគារអាចនឹងត្រូវការព័ត៌មានបន្ថែមពីលោកអ្នក ដើម្បីចូលរួមជួយផ្ដល់ការសហការដល់ធនាគារក្នុងដំណើរការប្រតិបត្តិតាម ដែលបានរៀបរាប់ខាងលើ។
- សកម្មភាពមូលដ្ឋានដែលផលិតផលណាមួយ កំពុងត្រូវបានផ្តល់ឱ្យ មិនត្រូវបានប្រើប្រាស់ដោយបំពានលើច្បាប់ ឬទណ្ឌកម្មជាធរមានទេ។
15. ការរក្សាសុវត្ថិភាព និងការប្រើប្រាស់កម្មវិធីធនាគារចល័ត
នៅពេលធ្វើការកំណត់ពាក្យសម្ងាត់ក្នុងកម្មវិធីធនាគារចល័តក្នុងទូរស័ព្ទដៃរបស់លោកអ្នក លោកអ្នកត្រូវធ្វើការប្រុងប្រយ័ត្នទៅលើការទុកដាក់ ការប្រើប្រាស់ និងការរក្សាសុវត្ថិភាពពាក្យសម្ងាត់។ លោកអ្នកមិន ត្រូវបង្ហាញ ឬអនុញ្ញាតឱ្យតតិយជនណាមួយ ដឹងពីពាក្យសម្ងាត់ចូលប្រើប្រាស់គណនីឌីជីថលឡើយ ដើម្បីធានាសុវត្ថិភាពទឹកប្រាក់ក្នុងគណនីរបស់លោកអ្នក។ លោកអ្នកត្រូវទទួលខុសត្រូវលើការខាតបង់ ទាំងស្រុង ដែលបណ្ដាលមកពីការប្រើប្រាស់ដោយក្លែងបន្លំ ឬការធ្វេសប្រហែសក្នុងការប្រើប្រាស់ ពាក្យសម្ងាត់ដោយតតិយជន លុះត្រាតែការខាតបង់នោះត្រូវបានបញ្ជាក់ថា បណ្ដាលមកពីការធ្វេសប្រហែសរបស់ធនាគារ ក្នុងការអនុវត្តកាតព្វកិច្ចការពារសុវត្ថិភាពព័ត៌មានពាក្យសម្ងាត់របស់លោកអ្នក នៅក្នុងប្រព័ន្ធត្រួតពិនិត្យព័ត៌មានរបស់ធនាគារ។
16. ការអាក់ដំណើរការសេវាកម្ម
ប្រសិនបើលោកអ្នករកឃើញ ឬសង្ស័យថាអត្តសញ្ញាណរបស់លោកអ្នកត្រូវបានលួចដោយអ្នកដ៏ទៃ ឬការបាត់បង់ណាមួយដែលធ្វើឡើងដោយលោកអ្នក ដូចជានៅពេលដែលសេវាកម្មមិនអាចប្រើបានជា បណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់សេវាកម្មណាមួយនៃគណនីឌីជីថលមិនដំណើរការ លោកអ្នកគួរតែជូនដំណឹងមកធនាគារភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ ការជូនដំណឹងនេះមិនត្រូវបកស្រាយថាជាការទទួលខុសត្រូវ ឬកាតព្វកិច្ចរបស់ធនាគារសម្រាប់សំណង ឬសំណងដល់អតិថិជននោះទេ។
17. ប្រសិទ្ធភាពការធ្វើប្រតិបត្តិការ
ការធ្វើប្រតិបត្តិការរបស់លោកអ្នកក្នុងគណនីឌីជីថល មានប្រសិទ្ធភាពដូចគ្នាទៅនឹងការធ្វើប្រតិបត្តិការនៅតាមបញ្ជររបស់ធនាគារដែរ។
18. ការកែប្រែខចែង និងលក្ខខណ្ឌតម្រូវ
ធនាគារអាចនឹងមានការកែប្រែនូវខចែង និងលក្ខខណ្ឌតម្រូវ នៅពេលណាមួយ។ ក្នុងករណីនេះ ធនាគារនឹងផ្ដល់ពេលវេលាជូនដំណឹងសមស្រប ដែលតម្រូវដោយច្បាប់ជាធរមាន និងធ្វើការជូនដំណឹងអំពីការផ្លាស់ប្ដូរទាំងនោះ ដោយធ្វើការទំនាក់ទំនងទៅអតិថិជនដោយផ្ទាល់ បិទផ្សាយនៅតាមសាខា ធ្វើការជូនដំណឹងនៅលើកម្មវិធីទូរសព្ទ ឬ លើគេហទំព័ររបស់ធនាគារ។
19. ច្បាប់គ្រប់គ្រង និងដំណោះស្រាយ
ខចែងនិងលក្ខខណ្ឌត្រូវបានគ្រប់គ្រងដោយច្បាប់ដែលចែងជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។សម្រាប់ការបើកគណនីឌីជីថលតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ យើងខ្ញុំយល់ថាពេលខ្លះអាចនឹងមានកំហុសកើតឡើង នៅពេលលោកអ្នកកំពុងធ្វើការចុះឈ្មោះស្នើសុំ។ នៅពេលដែលបញ្ហាទាំងនេះកើតឡើង ធនាគារនឹងកំណត់មូលហេតុនៃកំហុស នឹងផ្ដល់ជូនជាមួយនឹងដំណោះស្រាយដ៏ល្អបំផុត។
ប្រសិនបើលោកអ្នកមានសំណួរទាក់ទងនឹងការចុះឈ្មោះ សូមទាក់ទងភ្លាមៗទៅកាន់ សេវាទំនាក់ទំនងរបស់ធនាគារ តាមរយៈលេខ៖ (855)23 88 55 00 ។
