អេធីអឹម
សេវាកម្មអេធីអឹម
ម៉ាស៊ីនអេធីអឹម គឺជាឧបករណ៏ទំនាក់ទំនងអេឡិចត្រូនិចស្វ័យប្រវត្តិដែលផ្តល់សេវាកម្មទៅដល់អតិថិជននៃស្ថាប័នហិរញ្ញវត្ថុក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូចជា ការដកសាច់ប្រាក់ ការផ្ទេរប្រាក់ ការពិនិត្យសមតុល្យសាច់ប្រាក់ ឬ ការផ្លាស់ប្តូរលេខសំងាត់ នៅពេលណាក៏បានដោយពុំចាំបាច់ធ្វើការទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកធនាគារ។
-
មានម៉ាស៊ីនអេធីអឹមច្រើនជាង ៦០ទីតាំង
-
បម្រើសេវាកម្ម ២៤ ម៉ោង
-
ផ្តល់ជូននូវភាសាខ្មែរ, អង់គ្លេស, និងចិន
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក មានម៉ាស៊ីនអេធីអឹមជាង ៦០ កន្លែងដែលបានផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ធនាគារ ពេញ២៤ម៉ោង។ ជាមួយនឺងអេក្រង់ក្រាហ្វិកដែលមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ដោយផ្តល់នូវជម្រើសជា ភាសាខ្មែរ អង់គ្លេស និងចិន ហើយវាបានធ្វើអោយការធ្វើប្រតិបត្តិការ លើម៉ាស៊ីនអេធីអឹមរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.កទទួលបាននូវបទពិសោធន៏យ៉ាងរលួន។
ម៉ាស៊ីនអេធីអឹម របស់យើងមានភាពសាមញ្ញក្នុងការប្រើប្រាស់ និងទទួលយកប័ណ្ណឥណពន្ធប្រភេទវីសា របស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ប័ណ្ណឥណទានប្រភេទវីសា របស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.កប័ណ្ណឥណទាន ប្រភេទម៉ាស្ទ័រ របស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ក៏ដូចជា ប្រភេទប័ណ្ណ CSS , Plus, Maestro, Cirrus, Diners Club International, VISA Electron, VISA និង Master Card ដែលចេញដោយធនាគារផ្សេងៗទៀតមកពីជុំវិញពិភពលោក។
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក បានបញ្ជាក់ និងអនុវត្តស្តង់ដារសុវត្ថិភាព អ៊ីអឹមវី (EMV) ដោយប្រើម៉ាស៊ីនអេធីអឹម អេនស៊ីអា (NCR) ដើម្បីការពារអ្នកប្រើប្រាស់ម៉ាស៊ីនអេធីអឹម របស់ខ្លួនពីការសម្របសម្រួលសេវាអេធីអឹម ដ៏មានសក្តានុពល។ ក្នុងជំហាននេះដែរ ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ដើរតួជាឧស្សាហកម្មកាតដ៏ល្អបំផុត ហើយបាននឹងកំពុងគាំទ្រដល់ការផលិត និងទទួលយកប័ណ្ណអ៊ីអេមវីប្រភេទវីសា តាំងពីដើមឆ្នាំ ២០០៣មកម្លេះ ហើយជាថ្មីម្តងទៀតវាបានគូសបញ្ជាក់ពីតួនាទីឈានមុខគេប្រកបដោយភាពច្នៃប្រឌិត នៅក្នុងឧស្សាហកម្មទូទាត់ដែលគាំទ្រដោយកាតក្នុងស្រុក។
Cambodian Shared Switch System (CSS)
ប្រព័ន្ធខេមបូឌានស៊ែស្វិច (CSS) ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា។ CSS ត្រូវបានធ្វើការរចនាឡើងដើម្បីផ្តល់នូវការតភ្ជាប់អន្តរកម្ម និងអន្តរប្រតិបត្តិការក្នុងចំំណោមធនាគារសមាជិក និង គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ និងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ រួម
បញ្ជូលគ្នាទូទាំងប្រទេសនៃការទូទាត់តាមប័ណ្ណឥណពន្ធដែលដំណើរការដោយម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។ ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ក៏ជាសមាជិក CSS ផងដែរ ហើយម៉ាស៊ីនអេធីអឹម របស់យើងទទួលយកកាត CSS ដើម្បីអនុវត្តមុខងារ CSS នៅលើម៉ាស៊ីនអេធីអឹមរបស់យើងដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យសាច់ប្រាក់ របាយការណ៏សង្ខេប ការផ្លាស់ប្តូរលេខសម្ងាត់ និងការផ្ទេរប្រាក់តាមអន្តរធនាគារ។
ការប្រើប្រាស់ និងការគ្រប់គ្រងប្រតិបត្តិការរបស់អ្នកជាមួយម៉ាស៊ីនអេធីអឹម
- ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះម៉ាស៊ីនអេធីអឹម និងទីតាំងជុំវិញខ្លួនរបស់អ្នក។ ធ្វើប្រតិបត្តិការរបស់អ្នកនៅទីសាធារណះ ជាមួយនឹងទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និងទីតាំងស្រឡះល្អ ។
- ត្រូវអនុវត្តតាមការណែនាំនៅលើអេក្រង់ដែលបានបង្ហាញ។ ឧទាហរណ៏: មិនត្រូវចុចលេខសំងាត់របស់អ្នកឡើយរហូតដល់ម៉ាស៊ីនអេធីអឹមស្នើសុំឲ្យអ្នកចុច។
- សូមកុំប្រញាប់បញ្ជូលកាតរបស់អ្នកទៅក្នុងកន្លែងបញ្ជូលកាត។
- មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃ មើលឃើញលេខសំងាត់របស់អ្នកឡើយ។
- មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃ ជួយអ្នកក្នុងពេលធ្វើប្រតិបត្តិការឡើយ។
- មិនត្រូវប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដែលមានអេក្រង់ទទេ។
- ប្រសិនបើអ្នកបានឃើញឧបករណ៏ដែលគួរឲ្យសង្ស័យនៅកន្លែងម៉ាស៊ីនអេធីអឹម សូមកុំបន្តប្រើប្រាស់ម៉ាស៊ីនអេធីអឹម។
- សូមទទួលយកកាតរបស់អ្នក និង បង្កាន់ដៃបន្ទាប់ពីការធ្វើប្រតិបត្តិការ។
- សូមរាយការណ៏មកកាន់ធនាគារភ្លាមៗ ក្នុងករណីបាត់កាត ឬកាតបានជាប់ក្នុងម៉ាស៊ីនអេធីអឹម។
- សូមតាមដានរបាយការណ៏ធនាគាររបស់អ្នកជានិច្ច និង ពិនិត្យមើលសមតុល្យរបស់អ្នក និងត្រូវរាយការណ៏ចំពោះសកម្មភាពមិនប្រក្រតីណាមួយ។
នៅពេលដែលលោកអ្នកកំពុងប្រើសេវាកម្មម៉ាស៊ីនអេធីអឹម សូមប្រយ័ត្នចំពោះឧបករណ៍ណាមួយដែលអាចភ្ជាប់ជាមួយនិងកន្លែងបញ្ចូលកាតរបស់ម៉ាស៊ីនអេធីអឹម ឬផ្នែកផ្សេងទៀតនៃម៉ាស៊ីនអេធីអឹម ដែលអាចធ្វើអោយរូបរាង និង ប្រតិបត្តិការរបស់ម៉ាស៊ីនអេធីអឹមមានសភាពខុសប្រក្រតី។ ប្រសិនបើអ្នករកឃើញឧបករណ៍មិនប្រក្រតីណាមួយនៅលើម៉ាស៊ីនអេធីអឹមរបស់យើង ឬកាតរបស់អ្នកត្រូវបានជាប់ក្នុងម៉ាស៊ីនអេធីអឹម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរសព្ទលេខ ០២៣ ៨៨ ៥៥ ០០។