ធនាគារអនឡាញ
សេវាជូនដំណឹង
សាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.កផ្តល់ជូននូវការជូនដំណឹងតាមរយៈសារ (SMS) ដើម្បីរក្សាគណនីអោយមានសុវត្ថិភាព និងគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នក។ សេវាកម្មជូនដំណឹងរបស់យើងខ្ញុំគឺមិនត្រឹមតែជាមធ្យោបាយងាយស្រួលមួយក្នុងការរក្សាប្រាក់របស់លោកអ្នកនោះទេ ប៉ុន្តែក៏មានប្រយោជន៍ផងដែរ ក្នុងការរម្លឹកលោកអ្នកអំពីសកម្មភាពមិនធម្មតាណាមួយនៅលើគណនីរបស់លោកអ្នក។ លោកអ្នកដឹងកាន់តែឆាប់រហ័ស នោះលោកអ្នកនឹងអាចទាក់ទងមកយើងខ្ញុំទាន់ពេលវេលាដើម្បីពិនិត្យប្រតិបត្តិការអោយបានត្រឹមត្រូវ។
ព័ត៌មានអំពីថ្លៃសេវាជូនដំណឹងតាមសារ SMS
ប្រភេទនៃសេវាកម្មជូនដំណឹង
- ការជូនដំណឹងអំពីគណនីនៅពេលដែលមានប្រតិបត្តិការដាក់ ឬដកប្រាក់ពីគណនីរបស់លោកអ្នក
- ការជូនដំណឹងអំពីការដកប្រាក់តាមម៉ាស៊ីនអេធីអឹម (ATM)
- ការជូនដំណឹងអំពីប្រតិបត្តិការកាតឥណពន្ធ នៅពេលដែលធ្វើប្រតិបត្តិការតាមរយៈ ម៉ាស៊ីន POS ឬតាមអនឡាញ
- ការធ្វើបច្ចុប្បន្នភាពលើគណនីកាតឥណទានគ្រប់ពេលវេលាគ្រប់ទីកន្លែង
- ការផ្សព្វផ្សាយទីផ្សារ/ការផ្សាយពាណិជ្ជកម្មពីធនាគារ។
របៀបចុះឈ្មោះ និងគ្រប់គ្រងការជូនដំណឹងរបស់លោកអ្នក
ធនាគារអនឡាញ - ប្រតិបត្តិការរហ័ស និងងាយស្រួលក្នុងការចុះឈ្មោះ
លោកអ្នកអាចចុះឈ្មោះ និងកំណត់ការជូនដំណឹងតាមរយៈធនាគារអនឡាញបាន ប្រសិនបើលោកអ្នកជាអតិថិជនធនាគារអនឡាញ។ ចុះឈ្មោះថ្ងៃនេះ ប្រសិនបើលោកអ្នកមិនទាន់ចុះឈ្មោះសម្រាប់សេវាធនាគារអនឡាញ។
នៅគ្រប់សាខារបស់ធនាគារយើងខ្ញុំ
ប្រសិនបើលោកអ្នកមានគណនីចរន្ត ឬគណនីសន្សំជាមួយសាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក លោកអ្នកអាចអញ្ជើញមកសាខាណាមួយរបស់ធនាគារយើងខ្ញុំ។