សេវារក្សាសុវត្ថិភាព
សេវារក្សាសុវត្ថិភាព
សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក របស់សាជីវកម្មធនាគារកាថេយូណៃធីត(កម្ពុជា)ចំកាត់ ដើរតួនាទីជាភាគីទីបីក្នុងការផ្ដល់ជូនលោកអ្នកនូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ដោយរក្សាសាច់ប្រាក់របស់លោកអ្នក តាមដានត្រួតពិនិត្យប្រតិបត្តិការ និងបញ្ចេញសាច់ប្រាក់សម្រាប់ភាគីទាំងពីរ (អ្នកទិញ និងអ្នកលក់) ដោយធានាបានថាប្រតិបត្តិការរបស់លោកអ្នកគឺត្រូវបានការពារ។ ជាមួយនឹងសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក របស់សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា)ចំកាត់ “សុវត្ថិភាពនូវរាល់ប្រតិបត្តិការរបស់លោកអ្នក គឺជាអាទិភាពចម្បងរបស់ធនាគារយើងខ្ញុំ”
អត្ថប្រយោជន៍នៃការប្រើប្រាស់សេវារក្សាសុវត្ថិភាព
1-សុវត្ថិភាពសម្រាប់ភាគីទាំងពីរ
ធនាគារដើរតួជាភាគីទីបីអព្យាក្រឹត ដោយធានាបានថាការរក្សាសាច់ប្រាក់ ឬទ្រព្យរបស់លោកអ្នកមានសុវត្ថិភាព រហូតដល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬទាំងអ្នកទិញ និងអ្នកលក់បានព្រមព្រៀងគ្នាស្របតាមលក្ខខណ្ឌនៃប្រតិបត្តិការ។ នេះជាការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ ឬការមិនបង់ប្រាក់ ដោយធានាថាភាគីទាំងពីរត្រូវបានការពារ។
2-ភាពងាយស្រួលនៃប្រតិបត្តិការ
តាមរយៈដំណើរការនៃការគ្រប់គ្រង និងផ្ទៀងផ្ទាត់ការអនុលោមតាមលក្ខខណ្ឌ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ធ្វើឱ្យប្រតិបត្តិការមានភាពងាយស្រួល ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានតម្លៃខ្ពស់ ឬភាពស្មុគស្មាញដូចជាអចលនទ្រព្យជាដើម។ ទាំងនេះគឺជាការបង្កើតទំនុកចិត្ត និងសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។
3-ដំណោះស្រាយបញ្ហា
សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ផ្តល់ការណែនាំច្បាស់លាស់ និងកាត់បន្ថយការយល់ច្រឡំក្នុងកិច្ចប្រតិបត្តិការនានា។ ក្នុងករណីមានវិវាទ ធនាគារយើងខ្ញុំ ធានាថាសាច់ប្រាក់ ឬទ្រព្យរបស់លោកអ្នកនឹងមិនត្រូវបានបញ្ចេញមុនកាលកំណត់ ហើយប្រសិនបើមានវិវាទកើតឡើង សាជីវកម្មធនាគារកាថេយូណៃធីត(កម្ពុជា)ចំកាត់ និងជួយសម្របសម្រួលដោយផ្ទៀងផ្ទាត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងមុននិងបញ្ចេញសាច់ប្រាក់។
ថ្លៃសេវា
ចំនួនទឹកប្រាក់ | ថ្លៃសេវា | រយៈពេលអតិបរមា | ថ្លៃសេវាពន្យា |
---|---|---|---|
តិចជាង $300,000 | $800 | 3 ខែ | $250/ក្នុង1ខែ |
ចាប់ពី $300,000 ដល់ $1,000,000 | $1,000 | 3 ខែ | $350/ក្នុង1ខែ |
ចាប់ពី $1,000,000 | 0.1% | 3 ខែ | $500/ក្នុង1ខែ |