KHR/USD
4087
4074

ឯកជនភាព​ និងសុវត្ថិភាព

ធនាគារ កាថេ យូណៃធីត យើងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការ ការពារឯកជនភាពរបស់អ្នកយ៉ាងយកចិត្តទុកដាក់។ ព័ត៌មានលម្អិតខាងក្រោមអំពីឯកជនភាពរបស់យើង និងការអនុវត្តសុវត្ថិភាពទាក់ទង នឹងទំនាក់ទំនងរបស់យើងជាមួយអ្នក។

សេចក្តីថ្លែងការណ៍ទូទៅ

សេចក្តីថ្លែងការណ៍នេះពាក់ព័ន្ធនឹងការអនុវត្តឯកជនភាព ដែរទាក់ទងជាមួយនឹងគេហទំព័ររបស់ធនាគារ ការថេ យូណៃធីត ។ តំណភ្ជាប់ទៅកាន់គេហទំព័រខាងក្រៅគឺអាចកំណត់អត្តសញ្ញាណបាន ដូចនេះហើយវាមិនត្រូវបានគ្របដណ្តប់ដោយសេចក្តីថ្លែងការណ៍នេះទេ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ឯកជនភាពនេះគឺអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងពីពេលមួយទៅពេលមួយឡើយ។

សូមកត់ចំណាំថា "យើង/ពួកយើង" គឺសំដៅទៅធនាគារ ការថេ យូណៃធីត ។ ការថេ យូណៃធីត មានន័យថាសាជីវកម្មធនាគារសឹង្ហបុរីចំកាត់។

យើងគោរពសិទ្ធិឯកជនរបស់អ្នកទាំងស្រុង ហើយនឹងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយអំពីអ្នកនៅលើគេហទំព័រនេះដោយគ្មានការអនុញ្ញាតិពីអ្នកឡើយ។ ព័ត៌មានផ្ទាល់ខ្លួនណាមួយដែលអ្នកស្ម័គ្រចិត្តអោយមកយើងខ្ញុំនឹងត្រូវបានទុកជាការសំងាត់នឹងមានសុវត្ថិភាពខ្ពស់។

ការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

យើងខ្ញុំនឹងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយអំពីលោកអ្នកនៅលើគេហទំព័រនេះទេ ក្រៅពីព័ត៌មានដែលលោកអ្នកបានផ្តល់អោយដោយស្ម័គ្រចិត្ត (ឧ. តាមរយៈអ៊ីមែលមកកាន់យើងខ្ញុំ ឬដោយការចុះឈ្មោះសម្រាប់សេវាកម្មប្រព័ន្ធធនាគារអេឡិចត្រូនិក និងសេវាកម្មប្រព័ន្ធធនាគារចល័តរបស់យើងខ្ញុំ។ល។)។ មុននឹងប្រមូលព័ត៌មានលោកអ្នក យើងខ្ញុំនឹងជំរាបលោកអ្នកជាមុនអំពីគោលបំណងដែលយើងខ្ញុំនឹងយកព័ត៌មានរបស់លោកអ្នកទៅប្រើប្រាស់។ រាល់ព័ត៌មានដែលលោកអ្នកបានផ្តល់មក នឹងត្រូវបានប្រើប្រាស់ស្របទៅតាមគោលបំណងដែលលោកអ្នកបានផ្តល់មកខាងយើងខ្ញុំ។ យើងនឹងប្រើប្រាស់ព័ត៌មានដែលផ្តល់ដោយលោកអ្នក ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់លោកអ្នកពាក់ព័ន្ធនិងសេវាកម្មប្រព័ន្ធធនាគារតាមរយៈអេឡិចត្រូនិក និងសេវាកម្មប្រព័ន្ធធនាគារចល័ត ដើម្បីបើកអោយដំណើរការក្នុងការចុះឈ្មោះតាមរយៈប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធធនាគារចល័ត។

យើងអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកតាមរយៈវិធីជាច្រើនផ្សេងទៀត ក្រៅពីតាមរយៈគេហទំព័រនេះ (ឧ. តាមរយៈទូរស័ព្ទ ជាលាយលក្ខណ៍អក្សរ ឬទំនាក់ទំនងដោយផ្ទាល់)។

ការប្រើប្រាស់ព័ត៌មានបច្ចេកទេស - "ខូគី"

ទិន្នន័យរបស់អ្នកនៅពេលចូលមើលគេហទំព័រនេះអាចត្រូវបានប្រមូលតាមរយៈការប្រើប្រាស់ប្រព័ន្ធ "ខូគី" ។ សូមកត់ចំណាំថាប្រព័ន្ធនេះមិនមានព័ត៌មានណាដែលអាចកំណត់អត្តសញ្ញាណរបស់អ្នកបានទេ។

គីគឺជាឯកសារដែលត្រូវបានផ្ទេរទៅអង្គផ្ទុកទិន្នន័យកុំព្យូទ័ររបស់អ្នកដោយគេហទំព័រមួយ។ ខូគីអាចរក្សាទុកព័ត៌មានអំពីចំណង់ចំណូលចិត្តរបស់អ្នក និងព័ត៌មានផ្សេងទៀតនៅពេលដែលអ្នកត្រូវការ អ្នកអាចចូលមើលគេហទំព័រនេះ។ ដើម្បីការពារការប្រើប្រាស់ប្រព័ន្ធខូគី អ្នកអាចដំណើរការយ៉ាងងាយស្រួលនៅក្នុងកម្មវិធីរុករកដ៏សំបូរបែបតាមរយះប្រព័ន្ធអ៊ីនធឺណិត ដែលអាចអោយអ្នកប្រើប្រាស់អាចបដិសេធ រឺក៏ចង់ប្រើប្រាស់ប្រពន្ធ័ខូគី។ ព័ត៌មានស្ថិតិ និងការវិភាគដែលប្រមូលបានតាមរយៈប្រតិបត្តិការស្តង់ដារនៃបណ្តាញអ៊ីនធឺណិត និងកំណត់ហេតុរបស់យើងផ្តល់ឱ្យយើងនូវព័ត៌មានទូទៅ និងមិនមែនជាព័ត៌មានបុគ្គលជាក់លាក់ណាមួយឡើយ។ មិនមានព័ត៌មានជាក់លាក់ណាមួយត្រូវបានប្រមូល ឬប្រើប្រាស់ដោយយើងខ្ញុំដើម្បីកំណត់អត្តសញ្ញាណអ្នកចូលមើលគេហទំព័ររបស់យើងនោះទេ។ ព័ត៌មានលម្អិតអំពីបច្ចេកទេសដែលបានកត់ត្រាគឺត្រូវបានរារាំងដូចទៅនឹងប្រការខាងក្រោម

  • អាសយដ្ឋាន IP នៃម៉ាស៊ីនមេគេហទំព័ររបស់អ្នកចូលមើល
  • មោះដែនកម្រិត-កំពូលដែលបានប្រើប្រាស់ (ឧទាហរណ៍.com, .org, .net)
  • អាសយដ្ឋានគេហទំព័រពីមុនរបស់អ្នកចូលមើលបានមកដល់យើង រួមទាំងពាក្យស្វែងរកផ្សេងៗដែលបានប្រើប្រាស់
  • ទិន្នន័យដែលបង្ហាញពីសកម្មភាពរបស់អ្នកចូលមើលនៅលើគេហទំព័រនេះ (ឧ. ទំព័រដែលបានចូល និងឯកសារដែលបានទាញយក)
  • ប្រភេទនៃកម្មវិធីរុករកបណ្តាញដែលប្រើប្រាស់ដោយគេហទំព័ររបស់អ្នកចូលមើល

ធនាគារ កាថេ យូណៃធីត មិនព្យាយាមកំណត់អត្តសញ្ញាណភ្ញៀវម្នាក់ៗ ឬភ្ជាប់ព័ត៌មានលម្អិតពីបច្ចេកទេសដែលបានរាយខាងលើជាមួយបុគ្គលណាមួយឡើយ។ វាជាគោលការណ៍របស់ធនាគារ កាថេ យូណៃធីត ដែលមិនបង្ហាញព័ត៌មានបច្ចេកទេសបែបនេះទាក់ទងនឹងអ្នកចូលមើលគេហទំព័របុគ្គលទៅកាន់ភាគីទីបីណាមួយឡើយ លុះត្រាតែមានកាតព្វកិច្ចបង្ហាញព័ត៌មានទាំងនោះដោយច្បាប់។ ព័ត៌មានបច្ចេកទេសនឹងត្រូវបានប្រើប្រាស់ដោយធនាគារ កាថេ យូណៃធីត និងសម្រាប់ គោលបំណងស្ថិតិ និង រដ្ឋបាលផ្សេងទៀតតែប៉ុណ្ណោះ។