ធនាគារអនឡាញ
គោលការណ៍ឯកជនភាពកម្មវិធី CUBC Merchant
គោលការណ៍ឯកជនភាព
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ("ធនាគារយើងខ្ញុំ") បានបង្កើតកម្មវិធី CUBC Merchant ដែលជាកម្មវិធីមួយសម្រាប់ពាណិជ្ជករ។សេវាកម្មនេះត្រូវបានផ្តល់ដោយធនាគារ កាថេយូណៃធីត (ខេមបូឌា) ហើយត្រូវបានប្រើប្រាស់ជាកម្មវិធីនៅលើទូរស័ព្ទចល័ត("សេវាកម្ម")។ទំព័រនេះជូនដំណឹងដល់អ្នកអំពីគោលការណ៍ឯកជនភាពរបស់យើង (“ គោលការណ៍ ”) ទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មាន និង/ឬទិន្នន័យផ្ទាល់ខ្លួន នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើង។នៅពេលដែលអ្នកជ្រើសរើស និងយល់ព្រមប្រើប្រាស់សេវាកម្មរបស់យើងវាក៏មានន័យថាអ្នកយល់ព្រមចំពោះលក្ខខណ្ឌដែលមានចែងក្នុងគោលការណ៍នេះ។រាល់ព័ត៌មាន និង/ឬទិន្នន័យផ្ទាល់ខ្លួនដែលធនាគារយើងខ្ញុំប្រមូលត្រូវបានប្រើប្រាស់សម្រាប់ការផ្តល់ជូននិងការកែសម្រួលសេវាកម្ម។ យើងនឹងមិនប្រើប្រាស់ ឬចែករំលែកព័ត៌មានរបស់អ្នកជាមួយនរណាម្នាក់ឡើយ លើកលែងតែមានចែងក្នុងគោលការណ៍នេះ។
ការប្រមូលព័ត៌មាននិងការប្រើប្រាស់
ជាបទពិសោធន៍ដ៏ល្អមួយ ក្នុងខណៈពេលដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ ធនាគារយើងខ្ញុំអាចនឹងតម្រូវឱ្យលោកអ្នកផ្តល់ នូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនមួយចំនួនដល់ធនាគារយើងខ្ញុំ ប៉ុន្តែមិនកំណត់ចំពោះព័ត៌មានដែលធនាគារបានប្រមូលនោះទេ។ ព័ត៌មានដែលធនាគារស្នើសុំនឹងត្រូវបានរក្សាទុកដោយធនាគារ និងប្រើប្រាស់ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។ធនាគារយើងខ្ញុំ អាចចែករំលែកព័ត៌មានដែលពាក់ព័ន្ធ (ដូចជាការគ្រប់គ្រងព័ត៌មាន) ជាមួយ Cathay Financial Group (រាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ចំពោះ CUB និងក្រុមហ៊ុនដែលពាក់ព័ន្ធ និងភ្នាក់ងារខាងក្រៅដែលត្រូវបានប្រគល់ឱ្យដោយធនាគារដើម្បីដោះស្រាយកិច្ចការ) ដោយសារតែតម្រូវការនៃការអនុវត្ត CUBC Merchant App
1. ព័ត៌មានផ្ទាល់ខ្លួន
ខណៈពេលដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ ធនាគារយើងខ្ញុំអាចស្នើសុំឱ្យលោកអ្នកផ្តល់ឱ្យនូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនមួយចំនួនដែលអាចត្រូវបានប្រើប្រាស់ដើម្បីទាក់ទង ឬកំណត់អត្តសញ្ញាណលោកអ្នក ("ព័ត៌មានផ្ទាល់ខ្លួន")។ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនអាចរួមបញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ / លេខលិខិតឆ្លងដែន / លេខចុះបញ្ជីអាជីវកម្ម
- ថ្ងៃខែឆ្នាំកំណើត / ថ្ងៃចុះឈ្មោះអាជីវកម្ម
- លេខទូរស័ព្ទចុះឈ្មោះ
2. ព័ត៌មានផ្សេងៗ
ធនាគារយើងខ្ញុំ ក៏អាចប្រមូលព័ត៌មាន ដែលកម្មវិធីស្វែងរកតាមអ៊ីនធឺណិតរបស់លោកអ្នកផ្ញើមកនៅពេលណាដែលលោកអ្នកចូលទៅកាន់សេវាកម្មរបស់ធនាគារយើងខ្ញុំ ឬនៅពេលដែលលោកអ្នកចូលប្រើប្រាស់សេវាកម្មឬតាមរយៈទូរសព្ទចល័ត ("ព័ត៌មាន") នេះអាចរួមបញ្ចូល៖ កម្មវិធី ៖ ព័ត៌មានអំពីអ្នកប្រើកម្មវិធី CUBC Merchant ដូចជាមុខងារដែលអ្នកប្រើ ទំព័រដែលអ្នកចូលមើល និងសកម្មភាពនៅក្នុងកម្មវិធី CUBC Merchant
ព័ត៌មានឧបករណ៍៖ព័ត៌មានដូចជាប្រភេទឧបករណ៍ចល័តដែលអ្នកប្រើការកំណត់អត្តសញ្ញាណឧបករណ៍ចល័តរបស់អ្នកអាសយដ្ឋានអ៊ីនធឺណិតនៃឧបករណ៍ចល័តរបស់អ្នក ប្រព័ន្ធប្រតិបត្តិការចល័តរបស់អ្នកប្រភេទកម្មវិធីរុករកអ៊ីនធឺណិតចល័តដែលអ្នកប្រើប្រាស់ ឧបករណ៍កំណត់អត្តសញ្ញាណ និងទិន្នន័យវិភាគផ្សេងទៀត។
3. ការប្រើប្រាស់ព័ត៌មាន
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ប្រើប្រាស់ព័ត៌មាន និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងផ្សេងៗ៖
- ដើម្បីផ្តល់និងថែទាំសេវាកម្ម
- ដើម្បីជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្តូរចំពោះសេវាកម្មរបស់ធនាគារយើងខ្ញុំ
- ដើម្បីអនុញ្ញាតឱ្យលោកអ្នកចូលរួមក្នុងមុខងារអន្តរកម្មនៃសេវាកម្មរបស់ធនាគារ នៅពេលលោកអ្នកជ្រើសរើស
- ដើម្បីផ្តល់ការថែទាំ និងការគាំទ្រដល់អតិថិជន
- ដើម្បីផ្តល់ការវិភាគ ឬព័ត៌មាន ដើម្បីឱ្យធនាគារយើងខ្ញុំអាចកែលម្អសេវាកម្ម
- ដើម្បីតាមដានការប្រើប្រាស់សេវាកម្ម
- ដើម្បីស្វែងរក ទប់ស្កាត់ និងដោះស្រាយបញ្ហាបច្ចេកទេស
- ដើម្បីអនុវត្តតាមតម្រូវការផ្ទៃក្នុងរបស់យើង ឬច្បាប់ដែលអាចអនុវត្តបាន។
ការតាមដាន និងទិន្នន័យ Cookies
ធនាគារយើងខ្ញុំប្រើប្រាស់ cookies និងបច្ចេកវិទ្យាតាមដានដូចគ្នា ដើម្បីតាមដានសកម្មភាពនៅលើសេវាកម្មរបស់ធនាគារយើងខ្ញុំ និងរក្សាព័ត៌មានជាក់លាក់មួយចំនួនដូចជា៖
- អាសយដ្ឋានអ៊ីនធឺណិត៖ កំណត់អត្តសញ្ញាណការភ្ជាប់អ៊ីនធឺណិតរបស់អ្នកប្រើ និងអាចផ្តល់ព័ត៌មានទីតាំងទូទៅ។
- ព័ត៌មានឧបករណ៍៖ នេះរួមបញ្ចូលព័ត៌មានលម្អិតអំពីឧបករណ៍របស់អ្នកប្រើប្រាស់ ដូចជាប្រព័ន្ធប្រតិបត្តិការ ប្រភេទកម្មវិធីរុករកតាមអ៊ីនធឺណិត កំរិតភាពច្បាស់របស់អេក្រង់ និងម៉ូដែលឧបករណ៍។
- ព័ត៌មានអំពីកម្មវិធីរុករកតាមអ៊ីនធឺណិត៖ កំណែកម្មវិធីរុករកតាមអ៊ីនធឺណិត និងការកំណត់។
- កំណត់ត្រាពេលវេលា៖ កាលបរិច្ឆេទ និងពេលវេលានៃសកម្មភាពរបស់អ្នកប្រើប្រាស់។
សុវត្ថិភាពព័ត៌មាន
ធនាគារយើងខ្ញុំ ផ្តល់តម្លៃដល់ការជឿទុកចិត្តរបស់លោកអ្នក ក្នុងការផ្តល់ឱ្យយើងខ្ញុំនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ហេតុដូច្នេះហើយ ធនាគារយើងខ្ញុំប្រើប្រព័ន្ធមធ្យោបាយការពារ ដែលមានលំដាប់ក្នុងក្របខណ្ឌពាណិជ្ជកម្ម។ ប៉ុន្តែត្រូវចងចាំថា មិនមានវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិត ឬវិធីសាស្រ្តនៃការផ្ទុកទិន្នន័យលើប្រព័ន្ធអេឡិចត្រូនិចណាដែលមានសុវត្ថិភាពនឹងអាចទុកចិត្តបាន ១០០% នោះទេ ហើយយើងខ្ញុំមិនអាចធានានូវសុវត្ថិភាពទាំងស្រុង បាននោះទេ។
ការរក្សាទុកព័ត៌មាន
ព័ត៌មាន និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលប្រមូលបានដោយធនាគារយើងខ្ញុំនឹងត្រូវបានរក្សាទុកដរាបណាចាំបាច់សម្រាប់ការផ្តល់សេវាកម្ម ការអនុលោមតាមតម្រូវការផ្ទៃក្នុងរបស់យើងខ្ញុំ ឬច្បាប់ដែលអាចអនុវត្តបាន ឬដោះស្រាយវិវាទ។
សិទ្ធិប្រើប្រាស់
កអាចកែប្រែ កែសម្រួល ឬបន្ថែមព័ត៌មាន ដើម្បីប្រើប្រាស់សេវាកម្មរបស់យើង។ នៅពេលណាមួយ អ្នកក៏អាចស្នើសុំឱ្យយើងលុបព័ត៌មានណាមួយដែលប្រមូលបានដោយពួកយើង លើកលែងតែព័ត៌មានណាមួយ/ទាំងអស់ដែលយើងមានកាតព្វកិច្ចរក្សាដោយអនុលោមតាមតម្រូវការផ្ទៃក្នុង ច្បាប់ជាធរមាន ឬគោលបំណងសុវត្ថិភាព។
ការបង្ហាញព័ត៌មាន
យើងអាចបញ្ចេញ ព័ត៌មាន និង /ឬព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច (i.e.) Cathay Financial Group រួមទាំង ប៉ុន្តែមិនកំណត់ចំពោះក្រុមហ៊ុនមេរបស់យើង (CUB) និងក្រុមហ៊ុនដែលពាក់ព័ន្ធ និង/ឬ និងអ្នកផ្តល់សេវាខាងក្រៅដែលប្រគល់ឱ្យដោយពួកយើងដើម្បីដោះស្រាយតម្រូវការនៃការអនុវត្តសេវាកម្ម។
1. តម្រូវការផ្នែកច្បាប់
ធនាគារកាថេ យូណៃធីត(ខេមបូឌា) អាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយសុចរិត ដែលជឿជាក់ថាសកម្មភាពនោះ គឺពិតជាចាំបាច់ រួមមាន៖
- ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់
- ដើម្បីការពារ និងរក្សារសិទ្ធិ ឬទ្រព្យសម្បត្តិរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក
- ដើម្បីការពារ ឬស៊ើបអង្កេតកំហុសដែលអាចកើតមានទាក់ទងនឹងសេវាកម្ម
- ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សេវាកម្ម ឬសាធារណៈជន
- ដើម្បីការពារការប្រឆាំងនឹងការទទួលខុសត្រូវផ្លូវច្បាប់
2. អ្នកផ្តល់សេវា
ធនាគារយើងខ្ញុំអាចសហការជាមួយក្រុមហ៊ុនភាគីទីបី និងបុគ្គលដោយហេតុផលដូចខាងក្រោម៖
- ដើម្បីជួយសម្រួលដល់សេវាកម្មរបស់ធនាគារយើងខ្ញុំ
- ដើម្បីផ្តល់សេវាកម្មក្នុងនាមជាធនាគារយើងខ្ញុំ
- ដើម្បីអនុវត្តនូវសេវាកម្មដែលពាក់ព័ន្ធឬជួយសម្រួលក្នុងការវិភាគអំពីសេវាកម្មរបស់ធនាគារយើងខ្ញុំត្រូវបានប្រើប្រាស់។
ធនាគារយើងខ្ញុំសូមជូនដំណឹងដល់អ្នកប្រើប្រាស់សេវាកម្មនេះថា សម្រាប់ភាគីទីបីអាចមានសិទ្ធិចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ហេតុផលគឺដើម្បីបំពេញកិច្ចការដែលបានប្រគល់ឱ្យពួកគេក្នុងនាមធនាគារយើងខ្ញុំ។ ទោះយ៉ាងណាក៏ដោយ ពួកគេមានកាតព្វកិច្ចមិនបញ្ចេញ ឬប្រើប្រាស់ព័ត៌មានសម្រាប់គោលបំណងផ្សេងទៀតឡើយ។
ឯកជនភាពរបស់កុមារ
សេវាកម្មទាំងនេះមិនបញ្ជាក់ពីបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំទេ ។ ធនាគារយើងខ្ញុំមិនបានប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនពីកុមារអាយុក្រោម ១៨ ឆ្នាំដោយចេតនាទេ។ ក្នុងករណីដែលធនាគារយើងខ្ញុំរកឃើញថាកុមារអាយុក្រោម ១៨ ឆ្នាំបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់ធនាគារយើងខ្ញុំ ធនាគារយើងខ្ញុំនឹងលុបព័ត៌មាននោះចេញពីម៉ាស៊ីនមេរបស់យើងភ្លាមៗ។
ការផ្លាស់ប្តូរគោលនយោបាយ
ធនាគារយើងខ្ញុំអាចធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពរបស់ធនាគារពីពេលមួយទៅពេលមួយ។ ដូច្នេះ លោកអ្នកត្រូវពិនិត្យមើលទំព័រនេះនៅក្នុងកម្មវិធី CUBC Merchant ជាទៀងទាត់សម្រាប់ការកែប្រែណាមួយ។ ធនាគារយើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកពីការកែប្រែដោយការប្រកាសអំពីគោលការណ៍ឯកជនភាពថ្មីនៅលើទំព័រនេះ។ការកែប្រែទាំងនេះមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីបានប្រកាសនៅលើទំព័រនេះបន្ទាប់ពីពួកវាត្រូវបានគេបង្ហោះនៅលើ CUBC Merchant App/website។
ទាក់ទងមកយើងខ្ញុំ
ប្រសិនបើអ្នកមានសំណួរណាមួយអំពីគោលការណ៍នេះ សូមទាក់ទងមកយើងតាមរយៈមុខងារ 'ទាក់ទងយើង' អាចចូលប្រើបានតាមរយៈម៉ឺនុយជំនួយនៅលើគេហទំព័ររបស់យើង៖ https://www.cathaybk.com.kh