KHR/USD
4087
4074

គ្រប់គ្រងក្រមសីលធម៌

សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម ដោយឈរលើគោលការណ៍យុត្តិធម៌ ភាពស្មោះត្រង់ សុចរិតភាព និងតម្លាភាព។ ដើម្បីទប់ស្កាត់យ៉ាងសកម្មនូវទង្វើដែលគ្មានសីលធម៌ ការណែនាំមួយត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យបុគ្គលិកធនាគារទាំងអស់នូវទិសដៅច្បាស់លាស់សម្រាប់ការអនុវត្តភារកិច្ចរបស់ពួកគេ។

បុគ្គលិករបស់ធនាគារមិនត្រូវផ្តល់ សន្យា ស្នើសុំ ឬទទួលយកអត្ថប្រយោជន៍ដែលមិនត្រឹមត្រូវដោយផ្ទាល់ ឬដោយប្រយោលឡើយ ហើយត្រូវជៀសវាងនូវភាសា ឬអាកប្បកិរិយាដែលមិនសមរម្យក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ។ លើកលែងតែ (១) អំណោយ និងបដិសណ្ឋារកិច្ចនៃសណ្តានចិត្តអ្នកដែលផ្តល់អោយ (២) ការឧបត្ថម្ភសម្រាប់កម្មវិធីបណ្តុះបណ្តាលទាំងអស់ និង (៣) ការផ្សព្វផ្សាយពាណិជ្ជកម្មសម្ភារៈការិយាល័យ។

ធនាគារមានយន្តការគ្រប់គ្រងការបរិច្ចាគ ទំនាស់ផលប្រយោជន៍ សន្តិសុខព័ត៌មាន និងការការពារកម្មសិទ្ធិបញ្ញា ការប្រកួតប្រជែងមិនស្មើភាពគ្នា និងសិទ្ធិរបស់អ្នកពាក់ព័ន្ធ។

យើងអនុវត្តការវាយតម្លៃស្ដង់ដារសម្រាប់ទំនាក់ទំនងអាជីវកម្ម ដូចជាការបង្ហាញពីអាកប្បកិរិយាអសីលធម៌ចំពោះដៃគូអាជីវកម្ម និងការជៀសវាងការធ្វើប្រតិបត្តិការជាមួយសមភាគីដែលអសីលធម៌។ ទាំងអស់នេះគឺដើម្បីការពារជម្លោះផលប្រយោជន៍ ឬការកើតឡើងនៃសកម្មភាពបែបនេះក្នុងការធ្វើអាជីវកម្មរបស់យើង។

យើងខ្ញុំសូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់អ្នក។