ការផ្ទេរប្រាក់
ការផ្ទេរប្រាក់ (ការផ្ទេរប្រាក់ ការផ្ទេររូបិយវត្ថុ ឬការទូទាត់លើការបញ្ជាទិញ)គឺជាដំណើរការនៃការផ្ទេរប្រាក់ដែលចាប់ផ្តើមជាមួយនឹងការទូទាត់លើការបញ្ជាទិញរបស់លោកអ្នក ធ្វើឡើងក្នុងគោលបំណងជាក់លាក់ទៅកាន់អ្នកទទួលផលដែលបានកំណត់ ហើយបានបញ្ចប់នៅពេលទទួលយកដោយធនាគាររបស់អ្នកទទួលផល។
សេវាផ្ទេរប្រាក់
នៅពេលដែលអ្នកត្រូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយភាគីបរទេសរបស់អ្នក ធនាគារកាថេយូណៃធីត អាចដោះស្រាយការផ្ទេរប្រាក់ចូល និងចេញរបស់អ្នកបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព តាមរយៈបណ្តាញធនាគារសហការនៅបរទេសរបស់យើង។
ការផ្ទេរប្រាក់ចូលនិងការផ្ទេរប្រាក់ចេញ
សេវា | ថ្លៃសេវាផ្ទេរប្រាក់ចូល | ថ្លៃសេវាផ្ទេរប្រាក់ចេញ |
---|---|---|
ផ្ទេរទៅក្រៅប្រទេស | សោហ៊ុយជើងសារ ០.១០% (យ៉ាងតិច USD១០ ឬ KHR៤០,០០០ សម្រាប់គណនីKHR) | សោហ៊ុយជើងសារ ០.២០% (យ៉ាងតិច USD១៥ ឬ KHR៦០,០០០ សម្រាប់គណនីKHR) + សោហ៊ុយសារទូរលេខ USD២០ ឬ KHR៨០,០០០ សម្រាប់គណនីKHR (ថ្លៃសេវាបន្ថែមចំនួន USD៣០.០០ នឹងត្រូវគិតថ្លៃ ប្រសិនបើលោកអ្នកជ្រើសរើសជម្រើស ”OUR” ឬសោហ៊ុយទាំងអស់ជាបន្ទុករបស់អ្នកស្នើសុំ) |
ផ្ទេរក្នុងប្រទេស | USD៥ ឬ KHR២០,០០០ សំរាប់គណនីKHR (គ្រប់ចំនួនទឹកប្រាក់) | ០.០៥% (យ៉ាងតិច USD៥ ឬ KHR២០,០០០ សំរាប់គណនីKHR) |
រូបិយាណត្តិ
រូបិយាណត្តិអាចត្រូវបានប្រើដើម្បីធ្វើការទូទាត់មិនបន្ទាន់នៅក្នុងប្រទេសសិង្ហបុរីជាមួយនឹងចំនួនទឹកប្រាក់ដែលបានបញ្ជាក់ជារូបិយប័ណ្ណ SGD ឬ USD ទៅកាន់ឈ្មោះអ្នកទទួលផល។ ធនាគារទំនាក់ទំនងក្រៅស្រុកនឹងទូរទាត់ឱ្យអ្នកទទួលផលរបស់លោកអ្នក នៅពេលដែលរូបិយាណត្តិត្រូវបានដាក់និងផាត់ទាត់ដោយធនាគាររបស់អ្នកទទួលផល។
ថ្លៃសេវា | |
---|---|
សោហ៊ុយជើងសារ ០.២២% (យ៉ាងតិច USD២០ ឬ KHR៨០,០០០ សម្រាប់គណនីKHR) + USD២០ ឬ KHR៨០,០០០ សម្រាប់គណនីKHR (សោហ៊ុយសារទូរលេខ) |
មូលប្បទានប័ត្រធនាគារ
ក្នុងស្ថានភាពដែលអ្នកទទួលផលមិនយល់ព្រមទទួលជាសាច់ប្រាក់ឬមូលប្បទានប័ត្រផ្ទាល់ខ្លួននោះអ្នកនឹងត្រូវការមូលប្បទានប័ត្រធនាគារ ដែលជាមូលប្បទានប័ត្រដែលចេញដោយធនាគារ សម្រាប់ទូរទាត់ជូនអ្នកទទួលប្រាក់ ដែលបានស្នើរអោយដាក់ឈ្មោះលើមូលប្បទានប័ត្រធនាគារ ។
ថ្លៃសេវា | |
---|---|
១ តំលៃ USD១០ ឬ KHR៤០,០០០ សម្រាប់គណនីKHR |
តម្រូវ/ការតាមដាន/ការសងប្រាក់ត្រលប់វិញ
សេវា | ថ្លៃសេវា |
---|---|
ការកែតម្រូវ/ការតាមដាន | USD៣០ ឬ KHR១២០,០០០ សម្រាប់គណនីKHR (សោហ៊ុយសារទូរលេខ) |
ការសងប្រាក់ត្រលប់វិញ | USD៤០ ឬ KHR១៦០,០០០ សម្រាប់គណនីKHR (សោហ៊ុយសារទូរលេខ) |
- ថ្លៃសេវារបស់ធនាគារក្រៅប្រទេសដែលកើតឡើងសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសនឹងត្រូវគិតថ្លៃដោយផ្អែកលើថ្លៃសេវាជាក់ស្តែងដែលគិតដោយធនាគារក្រៅប្រទេស។
- សោហ៊ុយជើងសារនិងការគិតថ្លៃទាំងអស់អាចផ្លាស់ប្តូរទៅតាមការសម្រេចរបស់ធនាគារ។
- ភាគីទីបី និងថ្លៃសេវាផ្សេងទៀតណាមួយដែលអនុវត្តនឹងត្រូវបានគិតថ្លៃសេវាតាមជាក់ស្តែង។