អាជីពការងារ
ឱកាសការងារ និងការលើកទឹកចិត្ត
ប្រសិនបើអ្នកកំពុងស្វែងរកអាជីពការងារដែលអាចជួយអ្នកពង្រឹងនិងបង្កើនសក្តានុពលរបស់ខ្លួន ធនាគារ កាថេ យូណៃធីត គឺជាទីកន្លែងដែលស័ក្តិសមបំផុតសម្រាប់អ្នក។ ធនាគារ កាថេ យូណៃធីត ផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបក្នុងការចូលរួម និង បង្កើតនូវទស្សនៈវិស័យអនាគតផ្ទាល់ខ្លួន។ ធនាគារ កាថេ យូណៃធីត តាំងចិត្តយ៉ាងមោះមុតក្នុងការគាំទ្រ ក៏ដូចជាផ្តល់ឱកាសធំទូលាយសម្រាប់អភិវឌ្ឍន៍ជំនាញនាពេលអនាគតដល់បុគ្គលិក។ ការសម្រេចចិត្តចូលរួមជាមួយ ធនាគារ ការថេ យូណៃធីត ពិតជាជម្រើសដ៏ល្អ ហើយអ្នកនឹងទទួលបានភាពជឿជាក់ តាមរយៈការបេ្តជ្ញាចិត្តរបស់យើងក្នុងការបណ្តុះបណ្តាលបុគ្គលិកអោយក្លាយជាបុគ្គលដែលមានសក្តានុពលខ្ពស់។
របៀបដាក់ពាក្យ
ចូលរួមជាសមាជិក “ONE TEAM” របស់យើងឥលូវនេះ ដោយផ្ញើប្រវត្តិរូបសង្ខេប (CV) និង ពាក្យស្នើសុំ (Cover Letter) ទៅកាន់អាសយដ្ឋានដូចខាងក្រោម៖
-
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក
នាយកដ្ឋានធនធានមនុស្ស
អគារលេខ 48 ផ្លូវសម្តេចប៉ាន (ផ្លូវ 214) ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា - ឬ តាមរយៈ អ៊ីមែលៈ careers@cathaybk.com.kh
សូមអរគុណសម្រាប់ចំណាប់អារម្មណ៍ក្នុងការចូលរួមជាសមាជិក ធនាគារ កាថេ យូណៃធីត។ យើងស្វាគមន៍ក្នុងការទទួលពាក្យស្នើសុំបម្រើការងាររបស់លោកអ្នក។
អត្ថប្រយោជន៍
បុគ្គលិករបស់ ធនាគារ កាថេ យូណៃធីត នឹងទទួលបាន៖
-
ប្រាក់រង្វាន់
- ប្រាក់បៀវត្សប្រកួតប្រជែង និងកញ្ចប់អត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់រង្វាន់ និង ការតំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ
- ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ និង បុណ្យភ្ជុំបិណ្ឌ
-
អត្ថប្រយោជន៍
- កញ្ចប់ធានារ៉ាប់រងផ្នែកសុខភាព និង គ្រោះថ្នាក់
- អត្រាការប្រាក់ពិសេសសម្រាប់ប្រាក់កម្ចីបុគ្គលិក
- កាតឥណពន្ធ និង កាតឥណទាន
-
ការបណ្តុះបណ្តាល
- ការបណ្តុះបណ្តាលនៅក្នុង និងក្រៅស្ថាប័ន
- ការអភិវឌ្ឍអាជីពការងារឆាប់រហ័ស
មុខតំណែងកំពុងជ្រើសរើស
Nº | Position Title | # | Location |
---|---|---|---|
1 | Relationship Manager(Corporate Loan) | 04 | សាខាតំបន់ភ្នំពេញ |
2 | Relationship Manager | 05 | ការិយាល័យកណ្តាល |